Yearendyearend1140x150

ខេត្តកែបសម្ពោធជាផ្លូវការនូវរមណីយដ្ឋានឆ្នេរខ្សាច់ជាទីកន្លែងសំរាកលំហែរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គម្រោងឆ្នេរសមុទ្រគំរូរបស់រីសត ថ្ងៃបាំងឆ័ត្រ ដែលមានទីតាំងស្ថិតនៅក្នុងក្រុងកែប ខេត្តកែប ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះ ជាផ្នែកមួយនៃការអនុវត្តគំរោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់ ក៏ដូចជារួមចំណែកយ៉ាងសំខាន់ក្នុងការលើកកំពស់សោភ័ណភាពតំបន់ឆ្នេរ និងបង្កើតនូវសេវាកម្មទេសចរណ៍ថ្មីៗ សក្ដិសមជាទីកន្លែងសំរាកលំហែរកាយ ជាមួយនឹងការគយគន់ទេសភាពសមុទ្រនិងខ្យល់អាកាសបរិសុទ្ធ។

លោក មូន ចូសេហ្វ ម្ចាស់រមណីយដ្ឋានថ្ងៃបាំងឆ័ត្រ បានបញ្ជាក់ថា គម្រោងគំរូនៅឆ្នេរសមុទ្រសំរាប់ខេត្តកែប គឺមានទីតាំងស្ថិតនៅក្នុងទីតាំងកំសាន្តថ្មីមួយរបស់លោកនៅប្របមាត់ឆ្នេរដែលមានឈ្មោះថា កែប វេស។

គម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កំសាន្តសាធារណៈកម្រិតខ្ពស់នេះស្ថិតនៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានបណ្តោយប្រវែង2700m និងទទឹង130m ដោយក្នុងនោះបែងចែកជា6ផ្នែកដូចជា៖ 1: ចំណែកដីសំរាប់កាត់ជូនឯកជនមានទទឹង50m បណ្តោយ2700m និងចាក់ដីបន្ថែមស្របតាមគំនូសប្លង់មេដែលមានក្នុងអនុក្រឹត្យលេខ257អនក្រ.បក ចុះថ្ងៃទី8ខែធ្នូឆ្នាំ2022របស់រាជរដ្ឋាភិបាល, 2: សួនច្បារសាធារណៈមានទទឹង50m បណ្តោយ2700m, 3: ឆ្នេរខ្សាច់កំសាន្តសាធារណៈទទឹង30m បណ្តោយ2700m, 4: ការងារចាក់ដីពង្រីករង្វង់មូល 2កន្លែង, 5: ការងារសាងសង់វិថីនិងអនុវិថីចំនួន5ខ្សែ, និង 6: ការងារបន្ថែមផ្សេងៗ ដែលគិតមកដល់ថ្ងៃទី17 ខែមិនា ឆ្នាំ2023 គំរោងនេះសំរេចបានលទ្ធផលយ៉ាងល្អប្រសើរជាច្រើន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង