Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់-ជើងឯក ត្រូវបានផុសចេញជារូបរាងជាបណ្តើរៗ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់-ជើងឯក ត្រូវបានផុសចេញជារូបរាងឡើង ជាបណ្តើរៗ មានទាំងគម្រោងអគារពាណិជ្ជកម្ម-ខុនដូប្រណីត, អគារតាំងបង្ហាញរថយន្តប្រណិត, សាលាអន្តរជាតិ ISPP, បុរី Town, បុរីជីបម៉ុង, បុរីប៉េងហូត, គម្រោងផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល, ផ្សារទំនើប PH Diamond Place និងគម្រោងផ្សារទំនើបអ៊ីអនទី៣ ព្រមទាំងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត។ នេះបើតាមការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីបើកការដ្ឋាន ដែលបានធ្វើឡើង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នេះ។

ផ្អែកតាមប្លង់មេនៃគម្រោង តំបន់នេះត្រូវស្ថាបនាមហាវិថីចំនួន ៣ខ្សែ រូមមាន (ខ្សែទី១) មហាវិថីសម្តេច តេជោ ហ៊ុន សែន (ខ្សែទី២) មហាវិថីអ្នកឧកញ៉ាមហា ភក្ដីសប្បុរិសភោគា ធិបតី ហ៊ុន នាង និង (ខ្សែទី៣) មហាវិថីកាត់ទទឹងទី២ ព្រមទាំងត្រូវ ស្ថាបនាផ្លូវមេចំនួន ៦១ ខ្សែ និងបំពាក់ភ្ជាប់នូវបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ខ្សែកាបអុបទិក ប្រព័ន្ធលូបង្ហូរទឹកភ្លៀង ទឹកសំអុយ រក្សាទុកអាង ស្តុកទឹក អាងប្រព្រឹត្តកម្មទឹកកខ្វក់ លើកកម្ពស់ដីរូបសាស្ត្រកំណត់តំបន់បៃតង រៀបចំប្រព័ន្ធចរាចរណ៍ដឹកជញ្ជូន និងសំណង់ សិល្បការជាច្រើនទៀត។

លោក ឃួង ស្រេង បានបន្តថា គម្រោងអភិវឌ្ឍន៍ទីក្រុងរណបបឹងទំពន់-ជើងឯក ត្រូវបានផុសចេញជារូបរាងឡើង ជាបណ្តើរៗ មានទាំងគម្រោងអគារពាណិជ្ជកម្ម -ខុនដូប្រណីត, អគារតាំងបង្ហាញរថយន្តប្រណិត, សាលាអន្តរជាតិ ISPP, បុរី Town, បុរីជីបម៉ុង, បុរីប៉េងហូត, គម្រោងផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គាម៉ល, ផ្សារទំនើប PH Diamond Place និងគម្រោងផ្សារទំនើបអីុអនទី៣ ព្រមទាំង គម្រោងអភិវឌ្ឍន៍ជាច្រើនទៀត។

ស្ពានបេតុង ២ កន្លែង ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ា មហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ក្នុងតំបន់អភិវឌ្ឍន៍ ភាគខាងត្បូង រាជធានី ភ្នំពេញ នាភូមិសាស្ត្រខណ្ឌមានជ័យ ត្រូវបានបើកការដ្ឋានស្ថាបនា ដើម្បីសម្រួល ចរាចរណ៍ និងដើម្បីជាការលើកកម្ពស់សោភ័ណភាព រាជធានីភ្នំពេញ ឱ្យកាន់តែ ស្រស់ស្អាត សមជាទីក្រុងស៊ីវីល័យ ។

លោកឃួង ស្រេង បានបញ្ជាក់ថា ការបើកការដ្ឋានស្ថាបនាស្ពានបេតុង ២ កន្លែង នៅលើមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរិសភោគាធិបតី ហ៊ុន នាង គឺជាផ្នែកមួយ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ទីក្រុងរណបបឹងទំពន់- ជើងឯក ដែលជាការចូលរួម ចំណែករបស់វិស័យឯកជន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ។

ក្រោយពេលស្ពានទាំងពីរនេះ ត្រូវបានស្ថាបនារួចរាល់ នឹងទទួលបានអត្ថប្រយោជន៍ ជាច្រើន នោះគឺការតភ្ជាប់តួមហាវិថីអ្នកឧកញ៉ា មហារក្តីសប្បរិសភោគាធិបតី ហ៊ុន នាង ទាំងមូល ដែលជាផ្លូវយុទ្ធសាស្ត តភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅកាន់ផ្លូវលេខ ៣៧១ សម្រាប់សម្រួលដល់ការធ្វើដំណើរ ចំពោះប្រជាពលរដ្ឋ ក្នុងតំបន់នេះ និងជាយុទ្ធសាស្ត្រ នៃការអភិវឌ្ឍទីក្រុង ដើម្បីជួយសម្រាលការកក ស្ទះចរាចរណ៍ លើមហាវិថីសម្ដេចតេជោ ហ៊ុន សែន, វិថីកងយោធពលខេមរភូមិន្ទ និងកំណាត់ផ្លូវលេខ ៣៧១ ដែលនឹងធ្វើឱ្យទីក្រុងរបស់យើង កាន់តែមានលក្ខណៈ សម្បត្តិប្រកួតប្រជែងខ្ពស់ ជាពិសេសកាត់បន្ថយ ថ្លៃដើម នៃការចំណាយលើការដឹក ជញ្ជូនផលិតផល និងសេវាកម្មនានា កាន់តែប្រសើរឡើង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង