Cctimesw1140xh150cm copy

បទវិភាគ៖«ការឈ្លានពានរបស់ជប៉ុនមកលើចិន»ជាការចងចាំដែលមិនអាចបំភ្លេចបាន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ចិន៖ នៅទសវត្សរ៍ឆ្នាំ៣០និង៤០នៃសតវត្សរ៍ទី២០ ប្រទេសជប៉ុនបានអនុវត្តគោលនយោបាយវាតទីទៅខាងក្រៅដោយកម្លាំងអាវុធ ក្នុងនោះ សង្រ្គាមវាតទីនិងឈ្លានពានដែលមានទ្រង់ទ្រាយធំជាងគេគឺសង្រ្គាមឈ្លានពានប្រទេសចិន។

នៅយប់ថ្ងៃទី៧ខែកក្កដាឆ្នាំ១៩៣៧ កងទ័ពជប៉ុនបានធ្វើសមយុទ្ធនៅក្បែរស្ពានLugouqiaoដែលស្ថិតនៅភាគនិរតីនៃក្រុងប៉េកាំង ពួកគេបានយកការ”បាត់ខ្លួន”នៃទាហានម្នាក់ធ្វើជាលេស ទាមទារឱ្យចូលឆែកឆេរនៅស្រុកWanpingដែលត្រូវរងការបដិសេធយ៉ាងម៉ឺងម៉ាត់ពីកងទ័ពចិន ដូចនេះ កងទ័ពជប៉ុនក៏បានបាញ់ប្រហារទៅកាន់កងទ័ពការពារស្រុកWanpingរបស់ចិន ព្រមទាំងបាញ់កាំភ្លើងធំចំពោះស្រុកWanping នេះគឺហេតុការណ៍៧កក្កដាក៏ត្រូវហៅថាហេតុការណ៍Lugouqiaoដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងជាតិនិងអន្តរជាតិ។ 

ហេតុការណ៍៧កក្កដាគឺជាការចាប់ផ្តើមនៃសង្រ្គាមឈ្លានពានប្រទេសចិនដោយគ្រប់ជ្រុងជ្រោយរបស់ចក្រពត្តិនិយមជប៉ុន ហើយក៏ជាការចាប់ផ្តើមនៃសង្រ្គាមប្រឆាំងជប៉ុនឈ្លានពានដោយគ្រប់ជ្រុងជ្រោយរបស់ប្រជាជាតិចិនផងដែរ ។ឆ្លងកាត់ការតស៊ូប្រយុទ្ធយ៉ាងលំបាតលំបិនអស់រយៈពេល៨ឆ្នាំ នៅចុងបំផុត ប្រជាជនចិនទទួលបានជ័យជម្នះដ៏មហិមានៃសង្រ្គាមរំដោះជនជាតិ ជប៉ុនបានប្រកាសសុំចុះចាញ់ដោយគ្មានលក្ខខណ្ឌនៅថ្ងៃទី ១៥ខែសីហាឆ្នាំ១៩៤៥។

ស្ពានLugouqiaoចាប់ផ្តើមសាងសង់នៅខែមិថុនាឆ្នាំ១១៨៩ តាំងពីសតវត្សរ៍ទី១៣មកម្លេះ ស្ពានLugouqiaoក៏មានឈ្មោះល្បីល្បាញលើពិភពលោកហើយ ពេលនោះ មានជនជាតិអ៊ីតាលីឈ្មោះMarco Poloធ្លាប់បានទៅដល់ប្រទេសចិន ក្នុងសៀវភៅស្តីពីដំណើរកម្សាន្តរបស់លោក លោកបានពិព៌ណនាថា ស្ពានLugouqiaoជាស្ពានដែលមានតែមួយគ្មានពីរលើពិភពលោកនោះទេ។

រយៈពេល៨៣ឆ្នាំបានកន្លងផុតទៅហើយ បច្ចុប្បន្ន ស្ពានLugouqiaoមានភាពស្ងប់សុខឡើងវិញ ។នៅលើស្ពាន មានមនុស្សយ៉ាងច្រើនបានទៅមកជាប្រញាប់ជារៀងរាល់ថ្ងៃ ហើយនៅស្រុកWanpingដែលស្ថិតនៅក្បែរស្ពានLugouqiao អ្នកផងទាំងឡាយបានរស់នៅដោយសប្បាយរីករាយនិងសុខសាន។ ពិតមែនតែស្នូរកាំភ្លើងនៅក្បែរLugouqiaoកាន់តែឆ្ងាយទៅៗក្តី ក៏ប៉ុន្តែ ស្លាកស្នាមសង្រ្គាមនៅលើជញ្ជាំងស្រុកWanpingបានដាស់តឿនអ្នកផងទាំងពួងឱ្យចងចាំប្រវត្តិសាស្រ្ត កុំបំភ្លេចភាពអាម៉ាស់ជាតិ កុំបំភ្លេចគោលបំណងដើម ដើម្បីត្រួសត្រាយអនាគតកាន់តែល្អបវរ។អត្ថបទពីវិទ្យុមិត្តភាពកម្ពុជាចិន៕

ស្ពានLugouqiao ប្រទេសចិន។
ស្ពានLugouqiao ប្រទេសចិន។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង