Cc time web banner 054637

ជនជាតិចិន វៀតណាម និងខ្មែរចំនួន១៣នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីហឹង្សា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រុងព្រះសីហនុ៖យ៉ាងហោចណាស់មានជនជាតិចិន វៀតណាម និង ខ្មែរ ប្រមាណចំនួន១៣នាក់ត្រូវបានអាជ្ញាធរខេត្តប្រះសីហនុ ចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីពួកគេមានជម្លោះរហូតឈានដល់ការប្រើប្រាស់នូវអំពើហិង្សាមានរបួសស្នាម និង បង្ករអសន្តិសុខមូលដ្ឋានក្រុងព្រះសីហនុ។

ហេតុការណ៍ជម្លោះរហូតឈានដល់ការប្រើប្រាស់នូវអំពើហឹង្សានេះ កើតឡើងនៅអាគារមួយកន្លែង ម្តុំអូរសំអាត ក្នុងក្រុងព្រះសីហនុ ម៉ោងជិត៧យប់ថ្ងៃ ២៦ មីនា២០២៣ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍។

សមត្ថកិច្ចក្រុងព្រះសីហនុ បានប្រាប់អ្នកយកព័ត៌មាន ស៊ីស៊ីថាមស៍ថា បច្ចុប្បន្នគិតត្រឹមម៉ោងជាង៧យប់ថ្ងៃដដែល សមត្ថកិច្ចជំនាញគ្រប់គ្រងស្ថានភាពជម្លោះហឹង្សានេះបានទាំងស្រុងហើយ និងបន្តចាត់ចែងដោះស្រាយតាមនិតិវិធី។

បើតាមសមត្ថកិច្ច ក្រោយពេលកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវឃាតខ្លួនភាគីទាំងសងខាងមានទាំងជនជាតិខ្មែរ ចិន និង វៀតណាមសរុបចំនួន១៣នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួនាំនិងចាត់ការតាមនីតិវិធីច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង