Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

កីឡាបីប្រភេទនៅក្នុងការប្រកួតកីឡាស៊ីហ្គេម នឹងត្រូវរៀបចំនៅក្នុងខេត្តព្រះសីហនុ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះសីហនុ៖ ខេត្តព្រះសីហនុ នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២។ នៅក្នុងនោះកីឡា ៣ប្រភេទ ដូចជា កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់ នឹងត្រូវរៀបចំនៅ ខេត្តព្រះសីហនុ។

ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម ដែលមានកីឡា ៣ប្រភេទ ដូចជា កីឡាទូកក្តោង កីឡាម៉ូតូទឹក និងកីឡាបាល់ទះលើឆ្នេរខ្សាច់ នឹងត្រូវរៀបចំនៅខេត្តពរះសីហនុ។ ការប្រកួតកីឡាស៊ីហ្គេមនៅខេត្តព្រះសីហនុ ក៏បានបង្ហាញសញ្ញាល្អមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុផងដែរ។

ក្រោយពីការប្រកួតកីឡាស៊ីហ្គេមចប់ រដ្ឋបាលខេត្តនឹងយកទីតាំងនេះសម្រាប់ឱ្យយុវជនលេងកីឡា ដើម្បីសុខភាព សាមគ្គីភាព និងជម្រុញវិស័យកីឡានៅខេត្តព្រះសីហនុឱ្យកាន់តែច្រើនបន្ថែមទៀត ម្យ៉ាងទៀតការលេងកីឡានាំមកនូវមិត្តភាព សាមគ្គីភាព និងសុខភាពជាចំបងសម្រាប់យុវជន និងចៀសផុតពីការសេពគ្រឿងញៀន។

គូរបញ្ជាក់ថា កីឡាបាល់ទះលើឆ្នេរខ្សាច់ សំរាប់ស៊ីហ្គេមឆ្នាំ២០២៣ មាន៣តារាងប្រកួត ក្នុងតារាងប្រកួតនិមួយៗមានទំហំ ២១x២៨ម៉ែត្រ នៅសល់ចន្លោះទុកស្បេស ៣ម៉ែត្រ សម្រាប់កីឡាករលោតវៃបាល់បានងាយស្រួល ដោយឡែកតារាងបាល់ដែលត្រូវប្រកួតជាក់ស្តែងមានទំហំ ៨x១៦ម៉ែត្រ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង