Yearendyearend1140x150

កម្ពុជាបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំក្នុងការធ្វើពាណិជ្ជកម្មជាមួយវៀតណាម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជាបានបង្ហាញពីក្ដីសង្ឃឹមយ៉ាងមុតមាំថា ការធ្វើពាណិជ្ជកម្មរវាងវៀតណាមជាមួយកម្ពុជានឹងកាន់តែមានភាពល្អប្រសើរ ក្រោយវៀតណាមបានមកទស្សនកិច្ចនៅកម្ពុជារយៈពេល២ថ្ងៃដោយបានចុះបំពេញទស្សនកិច្ចស្វែងយល់លម្អិតពីខ្សែច្រវាក់ផលិតកម្មមួយចំនួនរួមមាន ការផលិត ការរក្សាទុក ការវេចខ្ចប់ និងការនាំចេញ, ទីតាំង បច្ចេកទេសដាំដុះ និងចម្ការ ចំពោះផលិតផលកសិកម្មមួយចំនួន របស់ក្រុមហ៊ុនធុរកិច្ចកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។

បើតាមក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្តីទីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យគណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបពិភាក្សាការងារដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម សំដៅធ្វើការរួមគ្នាក្នុងការគាំទ្រ និងជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើឡើងបន្ថែមទៀត។

ក្នុងឱកាសនោះ លោក Chu Thang Trung អគ្គនាយករងអាជ្ញាធរឧបាស្រ័យពាណិជ្ជកម្ម ក៏បានជម្រាបជូនផងដែរ អំពីលទ្ធផលទស្សនកិច្ចរយៈពេល ២ថ្ងៃ របស់រូបលោក និងគណៈប្រតិភូនៅកម្ពុជា ដោយបានចុះបំពេញទស្សនកិច្ចស្វែងយល់លម្អិតពីខ្សែច្រវាក់ផលិតកម្មមួយចំនួន រួមមាន៖ ការផលិត ការរក្សាទុក ការវេចខ្ចប់ និងការនាំចេញ, ទីតាំង បច្ចេកទេសដាំដុះ និងចម្ការ ចំពោះផលិតផលកសិកម្មមួយចំនួន របស់ក្រុមហ៊ុនធុរកិច្ចកម្ពុជា ក៏ដូចបានជួបប្រជុំចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរព័ត៌មានជាមួយអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម លើការស្នើសុំ និងការចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (C/O) គ្រប់ទម្រង់ ផងដែរ។

នៅកិច្ចបញ្ចប់ ឯកឧត្តម កឹម ស៊ីថន បានវាយតម្លៃខ្ពស់ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងបានបង្ហាញនូវក្ដីសង្ឈឹមយ៉ាងមុតមាំថាតាមរយៈទស្សនកិច្ចនេះនឹងជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរកាន់តែល្អប្រសើបន្ថែមទៀត ក៏ដូចជាចូលរួមចំណែកជំរុញប្រសិទ្ធភាពការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង