Yearendyearend1140x150

«គ្រោះរាំងស្ងួត»បណ្តាលឱ្យដំណាំ និងសត្វពាហនៈរាប់លានក្បាលងាប់ក្នុងប្រទេសអាហ្វ្រិក

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សត្វពាហនៈរាប់លានក្បាលបានងាប់

អាហ្វ្រិក៖ សត្វពាហនៈរាប់លានក្បាលបានងាប់ និងដំណាំបានរីងស្ងួត ដោយសារតែគ្រោះរាំងស្ងួតដែលកំពុងបន្តបានបណ្តាលឱ្យប្រភពទឹកស្ងួតនៅតំបន់ Horn of Africa ដែលមនុស្សរាប់លាននាក់កំពុងប្រឈមមុខនឹងការខ្វះខាតទឹក និងអសន្តិសុខស្បៀង ចំពេលមានគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងរយៈពេល ៤ ទសវត្សរ៍នៅក្នុងតំបន់។

នៅតំបន់ Kajiado ភាគខាងត្បូងប្រទេសកេនយ៉ា សត្វពាហនៈបាននាំគ្នាសម្រុកទៅផឹកទឹកក្នុងពាងដែរអ្នកភូមិបានដាក់សម្រាប់ឲ្យពួកវាផឹក គ្រោះរាំងសង្ងួតជាង៤០ឆ្នាំក្នុងប្រទេសបានបង្កទៅជាហានិភ័យជាខ្លាំងក្នុងទ្វីអាហ្វ្រិក។

អ្នកស្រី Esther Shepashina ដែលជាគ្រូគង្វាលដែលគ្រួសារធ្លាប់មានហ្វូងសត្វចិញ្ចឹមជាច្រើនោះបានឲ្យដឹងថាបច្ចុប្បន្ននេះសល់គោតែ ២៧ ក្បាលប៉ុណ្ណោះ។ អ្នកស្រីបន្ថែមថា"ខ្ញុំធ្លាប់មានសត្វគោប្រហែល 200 ក្បាលក៏ប៉ុន្តែពួកវាងាប់អស់ហើយ។

ចំណែកលោក Joseph Napaso អ្នកស្រុកម្នាក់បាននិយាយថា៖ «តម្លៃគោនៅទីផ្សារទាបណាស់។ អ្នកទិញឥឡូវអាចផ្តល់ជូនត្រឹមតែ ១០០០ ស៊ីលលីង ប្រហែល ១០ ដុល្លារសម្រាប់គោធំមួយក្បាល»។

លោក Joseph Nguyu Leitato ប្រធានតំបន់ Kajiado ឲ្យដឹងថា "គ្រោះរាំងស្ងួតនេះពិតជាធ្វើឱ្យអ្នកស្រុកឈឺចាប់ណាស់អាហារមានតម្លៃថ្លៃ។ អ្នកស្រុកខ្លះនៅ Kajiado បានងាកទៅធ្វើស្រែចម្ការ ដាំបន្លែដូចជា ខ្ទឹមបារាំង និងប៉េងប៉ោះ។ ដោយសារការផ្គត់ផ្គង់ទឹកមានការថយចុះ ការប្រមូលផលក៏ថយចុះផងដែរ។

មូលនិធិសង្គ្រោះកុមារអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UNICEF) បានរាយការណ៍ថា សត្វពាហនៈជាង ៩លានក្បាលបានស្លាប់នៅទូទាំងប្រទេសអេត្យូពី កេនយ៉ា និងសូម៉ាលី ហើយមនុស្សជាង ១៦ លាននាក់មិនមានទឹកសុវត្ថិភាព ដែលបង្កើនហានិភ័យនៃការកើតជំងឺដែលបណ្តាលមកពីទឹក។ អង្គការមនុស្សធម៌ និងអាជ្ញាធរបានឈានជើងចូលក្នុងការផ្តល់ជំនួយ ប៉ុន្តែជំនួយបន្ថែមទៀតនៅតែត្រូវការ។

ផែនការត្រូវបានអនុវត្តដើម្បីឱ្យកសិករដាំដំណាំធន់នឹងគ្រោះរាំងស្ងួត និងកាត់បន្ថយការពឹងផ្អែកលើកសិកម្មដែលចិញ្ចឹមដោយទឹកភ្លៀងតាមរយៈការបង្កើនការប្រើប្រាស់ប្រព័ន្ធធារាសាស្រ្ត។ អង្គការក្នុងស្រុកក៏មានបំណងសាងសង់ អណ្តូងបន្ថែម ដើម្បីជំរុញការផ្គត់ផ្គង់ទឹកផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង