Yearendyearend1140x150

ក្រុមហ៊ុនទ្រូម៉ាន់នី អនុញ្ញាតឱ្យអតិថិជនសាជីវកម្ម របស់ធនាគារ សហពាណិជ្ជ ក.អ ដកប្រាក់បៀវត្សរ៍ តាមបណ្តាញដកប្រាក់ដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ កាលពីចុងខែកុម្ភៈ ឆ្នាំ 2023៖ ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) ដែល ជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថដ៏ ល្បីឈ្មោះមួយនៅកម្ពុជាបាននឹងកំពុងចាប់ដៃជាមួយធនាគារ សហពាណិជ្ជ ក.អ ជាធនាគារមួយក្នុងចំណោម ធនាគារក្នុងប្រទេស ដែលវិនិយោគ ពីបរទេសពិសេសដាច់គេមួយ ដែលអនុញ្ញាតឱ្យអតិថិជនសាជីវកម្មរបស់ធនាគារ សហពាណិជ្ជ ក.អ ដកប្រាក់បៀវត្សរ៍របស់ពួកគេកាន់តែងាយស្រួល។

ក្រុមហ៊ុនទ្រូម៉ាន់នី (ខេមបូឌា) និងធនាគារ សហពាណិជ្ជ ក.អ បានសហការជាដៃគូអាជីវកម្ម ដែលអនុញ្ញាតឱ្យ អតិថិជនសាជីវកម្មករ របស់ធនាគារ សហពាណិជ្ជ ក.អ និងបុគ្គលិក អាចដកប្រាក់ជាមួយភ្នាក់ងារទ្រូម៉ាន់នី ជាងមួយម៉ឺនកន្លែងនៅក្នុងប្រទេសកម្ពុជា ដែលជា “Human ATM” សម្រួលដល់ការដកប្រាក់បៀវត្សរ៍ កាន់តែងាយស្រួលនិងឥតគិតថ្លៃសេវា។

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាប្រតិបត្តិស្តីទី របស់ក្រុមហ៊ុនទ្រូម៉ាន់នី បានថ្លែងថា៖ “ភាពជាដៃគូរបស់យើងជាមួយ ធនាគារ សហពាណិជ្ជ ក.អ គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះសម្រាប់ភាគីទាំងពីរនិងអតិថិជនសាជីវកម្មរួមរបស់យើង។

ពួកយើងផ្តោតសំខាន់លើការផ្តល់ភាពងាយស្រួលដល់អតិថិជនជាពិសេសអ្នកដែលប្រើប្រាស់សេវាកម្មបើកប្រាក់ បៀវត្សរ៍បុគ្កលិករបស់ទ្រូម៉ាន់នី និង ធនាគារ សហពាណិជ្ជ ក.អ ដែលពួកគេអាចដកប្រាក់បានយ៉ាង ងាយស្រួលនៅភ្នាក់ងារ ទ្រូម៉ាន់នីមួយម៉ឺនកន្លែងទូទាំងប្រទេស។ ក្រុមហ៊ុន ទ្រូម៉ាន់នី មានចក្ខុវិស័យ និងកំពុងតែរៀបចំខ្លួនដើម្បីក្លាយ ជាជម្រើសសេវាកម្មហិរញ្ញវត្ថុនៅក្នុងអាស៊ីអាគ្នេយ៍ដែលផ្ដល់ភាពងាយស្រួលសម្រាប់អតិថិជនក្នុងការធ្វើប្រតិបត្តិការតប្រចាំថ្ងៃរបស់ពួកគេ”។

លោក Chiang Yuan Jen នាយកប្រតិបត្តិ ធនាគារ សហពាណិជ្ជ ក.អ មានប្រសាសន៍ថា “វិស័យ Fintech នៅកម្ពុជាបានពង្រីកគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសក្នុងការផ្លាស់ប្តូរ និងការទូទាត់តាមឌីជីថល។ ក្រៅពីផ្តោតលើសេវាកម្មហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ UCB ក៏បានផ្តោតលើបុគ្គលិករបស់យើង ទំនួលខុសត្រូវសង្គម និងអតិថិជនផងដែរ។ UCB តែងតែស្តាប់នូវតម្រូវការរបស់អតិថិជន ហើយខិតខំស្វែងរកមធ្យោបាយជាច្រើនដើម្បីផ្តល់នូវដំណោះស្រាយសរុបដល់អតិថិជននៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។ UCB យល់ថា អតិថិជនរបស់យើងប្រឈមនឹងបញ្ហាប្រឈមក្នុងការដោះស្រាយជាមួយនឹងការបើកប្រាក់ខែ»។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ខ្ញុំជឿជាក់ថា UCB ជួយសម្រួលដល់អតិថិជនក្នុងការគ្រប់គ្រងប្រាក់បៀវត្សរ៍ប្រចាំខែរបស់ពួកគេបានយ៉ាងងាយស្រួល រលូន និងសុវត្ថិភាពជាមួយនឹងដំណើរការសាមញ្ញ និងរហ័សរបស់យើង ដើម្បីកាត់បន្ថយកម្លាំងពលកម្ម និងការចំណាយរបស់អតិថិជន។ មជ្ឈមណ្ឌលហៅទូរសព្ទ 24/7 របស់យើងនឹងគាំទ្ររាល់ការសាកសួររបស់អតិថិជនជានិច្ច។

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថលបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនCharoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial (Alibaba) ដែលជាក្រុមហ៊ុនពីរធំជាងគេ បំផុតនៅតំបន់អាស៊ី។ TrueMoney Group គឺជាភ្លែតហ្វមហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅ អាស៊ីអាគ្នេយ៍នាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេស ទៅជា ៦ប្រទេសក្នុងរយៈពេលដ៏ខ្លីបំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មានប្រតិបត្តិការយ៉ាងរឹងមាំ នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។

អំពីធនាគារ សហពាណិជ្ជ ក.អ៖ ធនាគារបរទេសដែលមានលក្ខណៈពិសេសបំផុតនៅកម្ពុជា ដែលជាសាខារបស់ធនាគារតៃវ៉ាន់ E. sun bank បាននិងកំពុងពង្រីកនៅក្រៅប្រទេសជាមួយនឹងប្រទេសចំនួន ១០

ក្នុងនោះរួមមានសរុបចំនួន ៣០ ទីតាំង។ នៅឆ្នាំ ២០១៧ UCB ត្រូវបានគ្រប់គ្រង១០០% ដោយ E. sun bank បន្ទាប់មកនៅឆ្នាំ ២០១៨ UCB បានសាងសង់ទីស្នាក់ការកណ្តាលដែលជាកម្មសិទ្ធផ្ទាល់ខ្លួននៅលើមហាវិថីព្រះមុនីវង្ស ដែលមានឈ្មោះថា ESUN TOWER ។ សម្រាប់ពេលនេះ UCB មានចំនួន ១៤ សាខាក្នុងប្រទេសកម្ពុជា។ UCBនឹងបន្តផ្តល់ផលិតផល ជាច្រើនជាមួយនឹងសេវាកម្ម ធនាគារប្រកបដោយវិជ្ជាជីវៈ និងគាំទ្របញ្ជរចិន/អង់គ្លេស/ខ្មែរដល់អតិថិជនដ៏មានតម្លៃរបស់យើង។



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង