
ភ្នំពេញ៖ សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍ដែលមានដើមកំណើតរបស់កម្ពុជា បានបង្កើតភាពជាដៃគូផ្តាច់មុខជាមួយក្រុមហ៊ុនយុទ្ធសាស្ត្រអាជីវកម្ម និងអភិវឌ្ឍន៍ Aquarii BD Cambodia។ ការសហការនេះនឹងធ្វើឱ្យ Aquarii និង សែលកាត មានការសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីជំរុញផលប័ត្រសាជីវកម្មរបស់ខ្លួន ដោយផ្តល់នូវការស្វែងយល់ថ្មីៗអំពីឧស្សាហកម្ម វិធីក្នុងការអនុវត្តល្អៗ និងឱកាសដើម្បីជំរុញការយល់ដឹងអំពីម៉ាកយីហោ និងភាពពាក់ព័ន្ធនៅក្នុងផ្នែកអាជីវកម្មក្នុងស្រុក និងក្រៅស្រុក។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក Simon Perkins បាននិយាយថា «សែលកាតរីករាយក្នុងការបោះជំហានទៅមុខជាមួយនឹងជំនាញរបស់ Aquarii»។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានឱ្យដឹងថា៖ «តាំងពីដំបូងឡើង សែលកាត តែងតែបានជ្រើសរើសដោយបុគ្គលថ្នាក់ការងារ សម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុនជាច្រើន រួមទាំងសហគ្រាសតូច មធ្យម និងធំផងដែរ។ ទោះបីជាយើងបានឃើញអ្នកប្រើប្រាស់សែលកាតភាគច្រើនជាយុវវ័យក៏ដោយ ប៉ុន្តែអតិថិជនសាជីវកម្មរបស់យើងក៏ជាចំណែកដ៏ធំមួយនៃមូលដ្ឋានអតិថិជនរបស់យើងដែរ»។
«យើងមានគោលបំណងក្នុងការពង្រឹងផលប័ត្រសាជីវកម្ម និងយុទ្ធសាស្រ្តរបស់យើង ដើរទន្ទឹមគ្នាជាមួយនឹង Aquarii ដែលនឹងក្លាយជាដៃគូក្នុងការអភិវឌ្ឍ និងសម្រេចបាននូវគោលបំណងអាជីវកម្មរបស់យើងនៅក្នុងផ្នែកនេះទៅពេលខាងមុខ»។
បើនិយាយអំពីការសហការវិញ លោក Michael Tan នាយកប្រតិបត្តិរបស់ Aquarii BD CEO មានប្រសាសន៍ថា៖ «តាមពិតទៅក្រុមហ៊ុនទាំងពីរមានគោលបំណងរួមរួចមកហើយ ដែលនេះជាគ្រឹះក្នុងការបង្កើតឱ្យមានកិច្ចសហការនេះឡើង ដើម្បីឈានទៅរកឱកាសថ្មីៗជាច្រើនទៀតនាពេលខាងមុខ»។
«ពួកយើងបានឃើញនូវភាពត្រូវគ្នារវាងវិធីសាស្ត្រធុរកិច្ចរបស់ Aquarii និងលទ្ធផលដែលរំពឹងទុករបស់ សែលកាត ហើយពួកយើងក៏នឹងរំពឹងនូវភាពជាដៃគូដែលពោរពេញទៅដោយអត្ថប្រយោជន៍ និងផលិតភាពផងដែរ ដើម្បីជួយដល់ផែនការយុទ្ធសាស្ត្ររបស់ សែលកាត ក្នុងការអភិវឌ្ឍក្រុមហ៊ុន សេវាកម្ម និងសហគមន៍ធុរកិច្ចរបស់ខ្លួន»។

លោកក៏បានបន្ថែមថា «ក្នុងនាមជាអ្នកជំនាញប្រឹក្សាផ្នែកធុរកិច្ចនៅក្នុងប្រទេសកម្ពុជា នេះគឺជាក្ដីសោមនស្សមួយ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងក្រុមហ៊ុនជាតិឈានមុខគេក្នុងការអភិវឌ្ឍវិស័យទូរគមនាគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពួកយើងនឹងពង្រឹងសកម្មភាព និងវត្តមានរបស់សែលកាតនៅក្នុងទីផ្សារឱ្យដើរដំណាលគ្នាជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងសេដ្ឋកិច្ចកម្ពុជា»។
អំពី សែលកាត
សែលកាត ចាប់ដំណើរការ នៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករ ដែលបម្រើសេវាកម្មយូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករដែលមានម្ចាស់ជាជនជាតិខ្មែរ ១០០ភាគរយ ដែលល្បីល្បាញដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូងទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿន និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា សេវាសែលកាត មានអតិថិជនជាង ៤លាននាក់ ជាមួយនឹងការគ្របដណ្តប់ទូទាំងប្រទេសនិងបណ្តាញចែកចាយដ៏ធំទូលាយ។
ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នា និងលើកកម្ពស់របៀបដែលអតិថិជនរស់នៅ ធ្វើការ កម្សាន្ត និងផលប័ត្ររបស់ សែលកាត នៅតែបន្តពង្រីកដើម្បីសម្រួលនិងកសាងសហគមន៍ហ្គេមនិងកីឡាអេឡិចត្រូនិច ផ្តល់សេវាកម្មកម្សាន្តបែបឌីជីថល ដើម្បីដោះស្រាយតម្រូវការសម្រាប់ពេលវេលាជាក់ស្តែង និងមាតិកាកំពុងមានតម្រូវការ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាសប្រកបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។
សែលកាត នៅតែឈរឈ្មោះជាប្រតិបត្តិករដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា ជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង៤០ ទាំងក្នុងតំបន់និងសកលលោក។
អំពី Aquarii BDs
Aquarii BD គឺជាក្រុមហ៊ុនផ្តល់យុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្ម ដែលជួយភ្ជាប់អាជីវកមផ្សេងៗដើម្បី្មបង្កើតឱកាស និងពង្រីកភាពជាដៃគូរវាងគ្នា។ ដោយប្រើប្រាស់លើសេវាកម្ម B2B តាមអ៊ីនធឺណិតដោយឥតគិតថ្លៃ និងបណ្តាញនៃភាពជាដៃគូរបស់យើងជាមួយអ្នកផ្តល់សេវាឧស្សាហកម្មដែលគួរឱ្យទុកចិត្ត និងឈានមុខគេ ដោយផ្អែកលើគោលការណ៍នៃភាពជឿជាក់ និងសុចរិតភាព។
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអានថា “យើងជួយប្រមូលផ្តុំ និងផ្តល់សេវាកម្មដ៏ទូលំទូលាយសម្រាប់អាជីវកម្ម និងអ្នកវិនិយោគដែលកំពុងពិចារណាបង្កើតអាជីវកម្ម ការវិនិយោគ ឬការស្វែងរកដៃគូអាជីវកម្មនៅកម្ពុជា។ យើងក៏ផ្តល់ជូននូវការយល់ដឹងអំពីទីផ្សារផងដែរ ជាមួយការជួយបង្កើតយុទ្ធសាស្ត្រអាជីវកម្ម និងការទំនាក់ទំនងជាយុទ្ធសាស្ត្រ និងលើកកម្ពស់បណ្តាញក្នុងចំណោមសហគមន៍អាជីវកម្ម និងបុគ្គលិកលក្ខណៈផ្សេងៗនៅក្នុងព្រះរាជាណាចក្រ។
យើងមានបំណងធ្វើជាស្ពាន ឬជាច្រកចេញចូលមួយ ដើម្បីជួយឱ្យធុរកិច្ច និងអ្នកវិនិយោគបរទេសមានទស្សនវិស័យព័ត៌មាន និងការយល់ដឹងថ្មីៗអំពីទីផ្សារកម្ពុជា ដែលត្រូវបានមនុស្សជាច្រើនមើលរំលងថាជាគោលដៅសម្រាប់អាជីវកម្ម។