Cctimesw1140xh150cm copy

គុនល្បុក្កតោ មាន៥ប្រទេសបានបញ្ជូនអត្តពលិកមកប្រកួតស៊ីហ្គេម នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ Cambodia Kun Bokator Federation

ភ្នំពេញ៖ កីឡាគុនល្បុក្កតោ គិតមកដល់ថ្ងៃនេះ មានប្រទេសចំនួន៥ បានចូលរួមប្រកួតក្នុងប្រភេទកីឡាគុនល្បក្កតោរបស់កម្ពុជា នៅក្នុងការប្រកួតព្រឹតិ្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក អ៊ូ ដារា អគ្គលេខាធិការរង សហព័ន្ធគុនល្បុក្កតោកម្ពុជា បានមានប្រសាសន៍ថា ប្រទេសចំនួន៥ ហើយដែលបានចូលរួមក្នុងប្រភេទកីឡាគុនល្បុក្កតោ ដែលបានត្រៀមបញ្ជូនកីឡាករ កីឡាការិនីមកចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម ឆ្នាំ២០២៣ ដែលក្នុងនោះ ប្រទេសចូលរួមមាន៖ ប្រទេសឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូនេសុី និងវៀតណាម ព្រមទាំងម្ចាស់ផ្ទះកម្ពុជា សរុមទាំងអស់មាន០៦ប្រទេស។

លោកអគ្គលេខាធិការរង សហព័ន្ធគុនល្បុក្កតោបន្ថែមថា លោកនឹងបន្តរៀបចំការប្រកួតកីឡាកុនល្បុក្កតោ ជ្រើសរើសជើងឯកអាសុីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៣ ដែលគ្រោងរៀបចំនៅថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ ដើម្បីត្រៀមខ្លួនក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា វិញ្ញាសាដែលបានកំណត់ជាផ្លូវការក្នុងប្រភេទកីឡាគុនល្បុក្កតោ មានចំនួន១៦ វិញ្ញាសា នឹងមានប្រភេវិញ្ញាសារសម្ដែងចំនួន៧ វិញ្ញាសា។ ព្រឹត្តិការណ៌ស៊ីហ្គេម នាឆ្នាំ ២០២៣ នេះកម្ពុជានិងធ្វើជាម្ចាស់ផ្ទះដោយផ្ទាល់ ព្រឹត្តិការណ៌ក្នុងប្រវត្តិសាស្រ្តនេះនឹងបើកបង្ហាញទៅកាន់ពិភពលោកបានស្គាល់ពីកីឡាជាច្រើនប្រភេទក្នុងបណ្តាលប្រទេសអាស៊ាន។ ស៊ីហ្គេមនិងចាប់ផ្តើមដំណើរការនាថ្ងៃ ៥ ខែឧសភា រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង