Cctime 6monthsfree desktop
Cc times  web banner kh (2)

សាលារដ្ឋ និងឯកជន ត្រូវបិទបណ្តោះអាសន្ន ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងអប់រំ នៅថ្ងៃទី២២មីនា បានចេញសេចក្ដីប្រកាសអំពីការឈប់សម្រាករបស់សាលារដ្ឋ និងឯកជន ចាប់ពីថ្ងៃទី២០មេសា ដល់ថ្ងៃទី១៨ឧសភា ឆ្នាំ២០២៣ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ២០២៣ ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប សុវត្តិភាព និងគាំទ្រ។

ក្រសួងអប់រំ បានចេញនូវសេចក្ដីប្រកាសអំពី ការឈប់សម្រាកក្នុងអំឡុងនៃព្រឹត្តិការណ៍កីឡាសុីហ្គេម-អាស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣ រួមមាន៖ គ្រឹះស្ថានអប់រំកុមារ និងសេវាអប់រំកុមារ, គ្រឹះស្ថានបឋមសិក្សា, គ្រឹះស្ថានមធ្យមសិក្សាចំណេះដឹងទូទៅ និងអប់រំបច្ចេកទេស ផ្នែកសារធាណះទាំងអស់ ត្រូវអនុវត្តវិស្សមកាលធំ ចាប់ពីថ្ងៃទី ២០ ខែ មេសា ដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ២០២៣។ ដើម្បីឲ្យសិក្សានុសិស្សបានចូលរួមរក្សាសណ្ដាប់ធ្នាប សុវត្តិភាព នឹងគាំទ្រ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៌ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ ២០២៣នេះ កម្ពុជានិងធ្វើជាម្ចាស់ផ្ទះដោយផ្ទាល់ ព្រឹត្តិការណ៌ក្នុងប្រវត្តិសាស្រ្តនេះនិងបើកបង្ហាញទៅកាន់ពិភពលោកជាថ្មីម្តងទៀតក្នុងគោលបំណងបង្ហាញពី កីឡាជាច្រើនប្រភេទក្នុងបណ្តាលប្រទេសអាស៊ាន។ ស៊ីហ្គេមនិងចាប់ផ្តើមដំណើរការនាថ្ងៃ ៥ ខែឧសភា រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង