Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជាង៣០ម៉ឺននាក់ក្នុងសប្ដាហ៍ទី២ខែមីនា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងសប្តាហ៍ទី២ខែមីនា ចាប់ពីថ្ងៃទី១៣-១៩ ខែមីនា ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៣០៦,៥១៦នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២៥៤,៦១៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ៥១,៨៩៨នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦៨,០៦៧នាក់, ខេត្តសៀមរាប ៤២,៨៦៣នាក់, រាជធានីភ្នំពេញ ៤០,៤៧៣នាក់, ខេត្តកំពត ២៥,២៣៣នាក់, ខេត្តបាត់ដំបង ២៥,១៩៩នាក់, ខេត្តកំពង់ចាម ១៤,១៨០នាក់, ខេត្តបន្ទាយមានជ័យ ១២,២៩៥នាក់, និង ខេត្តពោធិ៍សាត់ ១០,៦៣០នាក់។

ក្រសួងបញ្ជាក់ថា ជាការកត់សម្គាល់ ចរន្តភ្ញៀវទេសចរក្នុងស្រុកបន្តស្ថិតក្នុងរង្វង់ប្រមាណ៣០ម៉ឺននាក់ក្នុងមួយសប្តាហ៍ ខណៈដែលសប្តាហ៍កន្លងមក យើងទទួលភ្ញៀវក្នុងស្រុកប្រមាណ១.៥លាននាក់ ក្នុងនោះការប្រារព្ធពិធីបុណ្យទន្លេនៅខេត្តកំពង់ធំចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ បានទាក់ទាញភ្ញៀវជាង១លាននាក់។

ក្រសួងទេសចរណ៍បានផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលតែងកើតឡើងនារៀងរាល់ថ្ងៃទី២០ និង២១ ខែមីនា។ ទន្ទឹមនឹងនេះ នាថ្ងៃចន្ទទី២១ ខែមីនា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានដាក់ចេញសារាចរណែនាំស្តីពីការរៀបចំគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។

ដោយឡែក ក្រុមការងារសភាពសហព័ន្ធយុវជនកម្ពុជាបានកំពុងខិតខំជំរុញការរៀបចំអង្គរសង្រ្កាន្ត ខណៈដែលបណ្តារាជធានី-ខេត្តផ្សេងៗ ក៏បានកំពុងខិតខំជំរុញការរៀបចំកម្មវិធីសង្រ្កាន្តនៅតាមមូលដ្ឋានរបស់ខ្លួនផងដែរ។ នេះបើតាមរបាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង