681 ezgif.com resize
Swift cc time

កសិករម្នាក់ច្នៃផ្ទៃដី៤៥០ម៉ែត្រការ៉េ ធ្វើការដាំដុះបន្លែចំនួន៤៦មុខ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ពោធិ៍សាត់៖ លោកពូ ទុយ មន្នី អាយុ៦០ឆ្នាំ ជាកសិករក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានច្នៃផ្ទៃដី ៤៥០ម៉ែត្រការ៉េ ធ្វើការដាំដុះបន្លែ និងដំណាំរួមផ្សំចំនួន៤៦មុខ និងអាចលក់បានចំណូលជាមធ្យម ៤៥០.០០០ រៀលក្នុង១ខែ។ ការដាំបន្លែ និងដំណាំរួមផ្សំទាំងនោះ ប្រើប្រាស់សំភារៈដូចជា ធុងស្នោ ក្រងឬស្សី និង លើកដីធ្វើជារងតាមបណ្តោយរបងផ្ទះ និងដាំឱ្យវាតោងរបង ឬធ្វើទ្រើងបន្ទាប់បន្សំ ការប្រើប្រាស់ជីលាមកគោ និងជីកំប៉ុស្ត។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

តាមការលើកឡើងរបស់លោកពូ ឈ្មោះ ទុយ មន្នី គាត់បានដាំបន្លែ និងដំណាំរួមផ្សំលើផ្ទៃដី ៤៥០ម៉ែត្រការ៉េ ចំនួន៤៦ មុខ ក្នុងនោះរួមមាន ដំណាំប្រភេទស្ពៃ ៧ប្រភេទ ត្រកួនចិន ខាត់ណាដើម សាឡាត់ ជីគ្រប់មុខ ៧ប្រភេទ ត្រប់វែង ស្លឹកខ្ទឹម ម្រះ ប៉េងប៉ោះ ននោង ត្រាវ ម្ទេស ស្លឹកគ្រៃ ម្តេង ក្តាត និងប្រភេទដំណាំរយៈពេលខ្លីផ្សេងទៀតជាច្រើនមុខ។

ការដាំបន្លែ និងដំណាំរួមផ្សំទាំងនោះ ប្រើប្រាស់សំភារៈដូចជា ធុងស្នោ ក្រងឬស្សី និង លើកដីធ្វើជារងតាមបណ្តោយរបងផ្ទះ និងដាំឱ្យវាតោងរបង ឬធ្វើទ្រើងបន្ទាប់បន្សំ ការប្រើប្រាស់ជីលាមកគោ និងជីកំប៉ុស្ត។

លោកពូក៏បានបន្ថែមថា គាត់ដាំបន្តរហូតពេញ រយៈពេល១ឆ្នាំ និងផលបន្លែរបស់គាត់អាចលក់បាន ចំណូលជាមធ្យមបាន៤៥០.០០០ រៀលក្នុង១ខែ៕


Khcct banner

អត្ថបទទាក់ទង