Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ជើងហោះហើររវាងកម្ពុជា-ចិនអាចកើនឡើង៣០០ជើងក្នុងមួយសប្តាហ៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រធានាធិបតីចិនលោក ស៊ី ជីងពីង  បានជួបជាមយយ សម្តេច ហ៊ុន សែន នៅថ្ងៃទី ១០ កុម្ភៈ ឆ្នាំ២០២៣។

ភ្នំពេញ៖ប្រធានាធិបតី​ចិន លោក ស៊ីន ជីនពីង បានសន្យាជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថានឹងជំរុញឱ្យភ្ញៀវទេសចរចិនចូលមកប្រទេសកម្ពុជាច្រើនជាងគេ ដោយក្នុងមួយសប្តាហ៍អាចមានរហូតដល់៣០០ជើង។នេះជាការអះអាងរបស់សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដានៅថ្ងៃទី ២២ មិនានេះ។

សម្តេច ហ៊ុន សែន បានថ្លែងថា ទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសចិនកាលពីខែកុម្ភៈកន្លងទៅប្រធានាធិបតី​ចិន លោក ស៊ីន ជីនពីង បានប្រាប់សម្តេចថា កម្ពុជាជាប្រទេសទី១ដែលចិនជំរុញឱ្យប្រជាជនចិនទៅដើរទេសចរណ៍មុនគេ ហើយបើតាមគម្រោង​បន្ទិចទៀត​មួយសប្តាហ៍មានជើងហោះហើរ៣០០ជើង។

បើតាមសម្តេច ហ៊ុន សែន ប្រសិនភ្ញៀវទេសចរចិន មកកំសាន្តលេងនៅកម្ពុជាត្រឹមតែ៣ ទៅ៤លាននាក់ វាជាការល្អសម្រាប់កម្ពុជា ដើម្បីជួយដល់ផ្នែកសេដ្ឋកិច្ច។ដូច្នេះសម្តេច ហ៊ុន សែន បានស្នើសុំដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជនត្រូវតែខិតខំ ប្រឹងប្រែងប្រកួតប្រជែងជាមួយអ្នកខ្លាំង ហើយកុំចង់ឱ្យប្រទេសណាមួយចុះខ្សោយ ព្រោះវាអាចប៉ះពាល់ដល់កម្ពុជាផងដែរ។

សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា ប្រទេសចិន គឺជាទីផ្សារធំសម្រាប់ប្រទេសកម្ពុជា និង ជាពិសេសប្រទេសនៅតំបន់អាស៊ាន តាមរយៈកិច្ចព្រមព្រៀងសេដ្ឋកិច្ចរួមគ្នានាពេលកន្លងមក ហើយសម្តេចបានចោទជាសំណួរថា «តើគួរតែទទួលភ្ញៀវទេសចរចិន ឬទទួលជនភៀសខ្លួនចិន។

គួរបញ្ជាក់ថា ប្រទេសចិនបានប្រកាសបើកប្រទេសឡើងវិញកាលពីដើមខែមករា ឆ្នាំ២០២៣នេះ។សម្តេច ហ៊ុន សែន បានប្រកាសមិនតឹងតែងដាក់ប្រជាជនចិន ឬ ទេសចរចិនដូចបណ្តាប្រទេសមួយចំនួនដែលព្រួយបារម្ភពីករណីឆ្លងកូវីដ១៩ឡើយ ដោយថា កម្ពុជានឹងចំណេញសម្រាប់ការមកដល់របស់ទេសចរចិន។សម្តេច ហ៊ុន សែន បានរំពឹងថា អាចទទួលបានទេសចរចិនប្រមាណ២លាននាក់ថែមទៀត ដែលនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាផ្ដើមងើបឡើងវិញ ក្រោយវិបត្តិកូវីដ-១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង