Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកផលិត«សំបុកត្រចៀកកាំ»កម្ពុជាគ្រោងចាប់ដៃគ្នាជាមួយក្រុមហ៊ុនចិនជំរុញការនាំចេញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមអ្នកផលិត និង នាំចេញសំបុកត្រចៀកកាំកម្ពុជា បានខិតខំលើកតម្កើងកិត្តិនាមនៃផលិតផលសំបុកត្រចៀកកាំកម្ពុជា នៅទីក្រុងក្វាងចូវ នៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយបានជួបជជែកជាមួយអាជ្ញាធរ និង សមាគមក្នុងប្រទេសចិន ដើម្បីធ្វើយ៉ាងណាស្វែងរកចំណុចរួមគ្នាជំរុញការនាំចេញការតែច្រើនបន្ថែមទៀតទៅកាន់ទីផ្សារប្រទេសចិន។

ក្នុងដំណើរទស្សនកិច្ច លោកជំទាវ វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និង នាំចេញសំបុកត្រចៀកកាំកម្ពុជា លោក យស សុខេមរៈ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុង ឈីង និង លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានដឹកនាំសមាជិកសមាគម និង អាជីវករកម្ពុជាចូលរួមកិច្ចពិភាក្សាជាមួយ ក្រសួងគយចិន ប្រធានសមាគមក្នុងវិស័យត្រចៀកកាំប្រចាំនៅចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង អាជីករក្នុងវិស័យផលិតផលសំបុកទឹកមាត់ត្រចៀកកាំ។

ជាលទ្ធផលនៃកិច្ចពិភាក្សាភាគីទាំងអស់បាន ឯកភាពនៃការរួបរួមគ្នាបង្កើតស្តង់ដារផលិតផលសំបុកត្រចៀកកាំរួមមួយសម្រាប់ ទីផ្សារប្រទេសចិន ក៏ដូចជាក្នុងតំបន់អាស៊ាន។ (ស្តង់ដាររួមនេះ ត្រូវពិនិត្យទៅលើកម្រិតសំណើមផលិតផល, ការកំណត់លេខកូដសម្គាល់ផលិតផល, ការកំណត់លេខកូដសម្គាល់ផ្ទះត្រចៀកកាំ និងវិធីសាស្ត្រក្នុងការសម្អាតមេរោគ ជាដើម), (២) ផលិតផលដែលមានអាជ្ញាប័ណ្ណនាំចូលត្រឹមត្រូវ មានការលំបាកក្នុងការប្រកួតប្រជែងជាមួយផលិតដែលនាំចូលខុសច្បាប់។ ការណ៍នេះ ក្រសួងគយនឹងមានវិធានការក្តៅបំផុតលើផលិតផលសំបុកត្រចៀកកាំខុសច្បាប់, និង(៣) រដ្ឋាភិបាលទីក្រុងប៉េកាំងគាំទ្រផលិតផលសំបុកត្រចៀកកាំកម្ពុជា ដើម្បីនាំចូលក្នុងទីផ្សារចិន ព្រោះថាបរិយាកាស និងបរិស្ថាននៅកម្ពុជាល្អ ធ្វើឱ្យផលិតផលសំបុកត្រចៀកកាំកម្ពុជាមានគុណភាពខ្ពស់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៣-១៧ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ វ៉ា សុជិន ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា លោក យស សុខេមរៈ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុង ឈីង និងឯកឧត្តម មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានដឹកនាំសមាជិកសមាគម និង អាជីវករកម្ពុជាចូលរួមកិច្ចពិភាក្សាជាមួយ ក្រសួងគយនៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រធានសមាគមក្នុងវិស័យត្រចៀកកាំនៃសាធារណៈរដ្ឋប្រជាមានិតចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងអាជីករក្នុងវិស័យផលិតផលសំបុកទឹកមាត់ត្រចៀកកាំផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង