Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ភ្ញៀវទេសចរជាង៨ពាន់នាក់បានចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមរាប៖ ភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រមាណជាង៨ពាន់នាក់ បានចូលមកទស្សនាទិដ្ឋភាពដ៏អស្ចារ្យ នោះគឺទិដ្ឋភាពព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ ចំនួនប្រមាណ ៨.៧២៦ នាក់ ក្នុងនោះអ្នកទេសចរជាតិ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ៦.៥០០ នាក់ និង ភ្ញៀវទេសចរបរទេស មានចំនួនប្រមាណ ២.២២៦ នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា ទិដ្ឋភាពថ្ងៃរះចំកំពូលប្រាសាទអង្គរ ត្រូវបានគេហៅថា សមរាត្រី តាមការប្រែសម្រួលពីភាសាសំស្ត្រឹត ដែលមានសរសេរលើថ្មបុរាណតាំងពីសម័យមុនអង្គរ និងសម័យអង្គរ ថា "វិសុវ" (បើសរសេរតាមភាសាបច្ចុប្បន្ន ជា "ពិសុព") ដែលប្រាជ្ញខាងសិលាចារឹកបានដឹងឮយូរមកហើយដែរ។ សមរាត្រី (វិសុវ/ពិសុព) ជាព្រឹត្តិការណ៍មួយ ដែលរយៈពេលថ្ងៃនិងយប់មានប្រវែងស្មើគ្នា។ ជាពិសេសចំពោះអង្គរវត្តក្នុងវេលាថ្ងៃនេះ នាវេលាព្រឹកស្រាងៗ មានព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទ បើគិតនៅឆ្នាំ២០២៣ ត្រូវចំនៅថ្ងៃទី២១ ខែមីនានេះ។

សមរាត្រី (Equinox) កើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និងសមរាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង