Cctime 6monthsfree desktop
Cc times  web banner kh (2)

អត្តពលិកប្រមាណ១១,៤៥៣នាក់ចុះឈ្មោះចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ គិតត្រឹមពេលសមាជិកបណ្តាប្រទេសអាស៊ីអាគ្នេយ៍ បានចុះឈ្មោះបញ្ជូនប្រតិភូកីឡារបស់ខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើតាមតួលេខទទួលបានជាបឋមសុរបប្រមាណ ១១,៤៥៣នាក់។នេះបើយោងតាមលោក ថោង ខុន មន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាសហព័ន្ធ កីឡាអាស៊ីអាគ្នេយ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

អត្តពលិកប្រមាណ១១,៤៥៣នាក់នោះមានមកពី ប្រតិភូកីឡា ប៊ុយណេ មានចំនួន ៨២នាក់ កម្ពុជា មានចំនួន ១៣១២នាក់ឥណ្ឌូនេស៊ី មានចំនួន ១៧៣៦នាក់ ឡាវ មានចំនួន ៥៨៣នាក់ ម៉ាឡេស៊ី មានចំនួន ១៤៤០នាក់ម៉ាយ៉ាន់ម៉ា មានចំនួន ៦៦៣នាក់ ហ្វ៊ីលីពីន មានចំនួន ១១២១នាក់សិង្ហបូរី មានចំនួន ១២៧១នាក់ ប្រតិភូកីឡាថៃ មានចំនួន ១៨៥៥នាក់ ទីម័រខាងកើត មានចំនួន ១៦៧នាក់ វៀតណាម មានចំនួន ១២២៣នាក់។

បើតាមលោក ថោង ខុន តួលេខខាងលើនេះអាចមានការប្រែប្រួល នៅដំណាក់កាលចុងក្រោយនៃការកំណត់ចំនួនប្រចាំប្រតិភូកីឡានីមួយៗ។លោកបានចាត់ទុកការចូលរួមប្រកួតពីប្រតិភូកីឡាគ្រប់ប្រទេស គ្រប់ប្រភេទកីឡា គឺជាសញ្ញានៃកម្លាំងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អក្នុងមហាគ្រួសារចលនាអូឡាំពិកតំបន់ និង ជាសក្ខីភាពនៃការគាំទ្រយ៉ាងពេញទំហឹង ក្នុងដំណើរឆ្ពោះទៅជោគជ័យរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម Sea Games លើកទី៣២ នឹងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ ហើយការប្រកួតព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម ASEAN Para Games នឹងចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ហើយមាន ៣៦ប្រភេទវិញ្ញាសា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង