Cctimesw1140xh150cm copy

«ភ្លើងគប់»កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមចាប់ផ្តើមលើកដំបូងសម្រាប់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ពិធីប្រោសព្រះរាជទាន«ភ្លើងគប់»កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅប្រាសាទអង្គរវត្ត

សៀមរាប៖ ភ្លើងគប់កីឡាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី ២១ មីនានេះ បានចាប់ផ្តើមដំណើរការជាផ្លូវការ ជាលើកដំបូងបំផុតនៅកម្ពុជា។ពិធី«ភ្លើងគប់»ប្រោសព្រះរាជទានដោយព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅប្រាសាទអង្គរវត្ត ដោយមានវត្តមានចូលរួមផងដែរពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ពិធីប្រោសព្រះរាជទាន«ភ្លើងគប់»កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានចាប់ផ្តើមនៅម៉ោងជិត៩ព្រឹកក្រោមវត្តមានព្រះករុណាព្រះមហាក្សត្រ។ កីឡាករតេក្វាន់ដូរ WT វ៉ា មិថុនា ម្ចាស់មេដាយមាសស៊ីហ្គេមនៅវៀតណាម និងកីឡាការិនី វ៉ិត ចន្ថា ម្ចាស់មេដាយមាស២ និងប្រាក់១ ពីអាស៊ានប៉ារ៉ាហ្គេម នៅឥណ្ឌូណេស៊ី បានទទួលភ្លើងគប់ បន្តព្រះមហាក្សត្រ ដើម្បីរត់ដង្ហែជុំវិញវង់តូច។

បើតាមគម្រោង ភ្លើងគប់នឹងត្រូវតម្កល់នៅព្រះវិហារវត្តរាជបូណ៌ មុននឹងដង្ហែទៅកាន់ប្រទេសវៀតណាម និងបណ្តាសមាជិកផ្សេងទៀតដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ ការដង្ហែភ្លើងគប់ ទៅប្រទេសជាសមាជិកប្រកួតស៊ីហ្គេម នឹងបន្តរហូតដល់ថ្ងៃទី៥ ខែឧសភា ដែលជាកាលបរិច្ឆេទបើកការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាផ្លូវការ។

ជាការកត់សម្គាល់ ពិធីប្រោសព្រះរាជទាន«ភ្លើងគប់»រៀបចំឡើងចំថ្ងៃ សមរាត្រី (Equinox) ដែលជាព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​កម្រ​មួយ គឺ​ជាពេលវេលា​រវាងពេលថ្ងៃ និងពេលយប់ ឱ្យមានរយៈពេលស្មើគ្នា ជាពិសេសចំពោះ​ប្រាសាទ​អង្គវត្ត ក្នុងវេលាថ្ងៃនេះ នាវេលាព្រឹកស្រាងៗ ព្រះអាទិត្យនឹងរះចំកណ្តាលកំពូលប្រាសាទ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង