ភ្នំពេញ៖សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានសម្រេចជួយឧបត្ថម្ភដល់និស្សិតខ្មែរចំនួន២៩នាក់ដែលកំពុងមានការខ្វះខាតនិងត្រូវការជំនួយ ដើម្បីវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ។ការសម្រេចនេះ ធ្វើឡើងតាមសំណើររបស់លោកអ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសនៃសមាគមនិស្សិតកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន។
ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ បានសម្រេចជួយឧបត្ថម្ភដល់និស្សិតខ្មែរចំនួន២៩នាក់ ក្នុង១នាក់ទទួលបានប្រាក់ឧបត្ថម្ភចំនួន៥០០ដុល្លារអាមេរិក សរុបជាទឹកប្រាក់ចំនួន១៤,៥០០ដុល្លារ ដើម្បីជួយសម្រួលបន្ទុកដល់និស្សិតសម្រាប់ការទិញសំបុត្រយន្តហោះ ធ្វើដំណើរត្រឡប់មកប្រទេសកម្ពុជាវិញ។
គួរបញ្ជាក់ថា លោកអ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានកិត្តិយសនៃសមាគមនិស្សិតកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន បានដាក់សំណើរស្នើសុំការឧបត្ថម្ភពីសមាគមសម្ព័ន្ធខ្មែរចិនលើថ្លៃសំបុត្រយន្តហោះ ដើម្បីជួយសម្រួលការធ្វើដំណើរវិលមកប្រទេសកម្ពុជាវិញរបស់និស្សិតកម្ពុជាដែលកំពុងមានវត្តមាន និង ទើបបញ្ចប់ការសិក្សានៅប្រទេសចិន៕