681 ezgif.com resize
Swift cc time

លោក ហ៊ុន ម៉ានី សុំឱ្យមហាជនរួមគ្នាស្វែងរកចំណុចរួម«គំនិតច្នៃប្រឌិត»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភាវ័យក្មេងជាងគេ និង បានជ្រើសតាំងជាប្រធាន​គណៈកម្មការ​ទី៧នៃរដ្ឋសភាដែលទទួលបន្ទុក អប់រំ យុវជន កីឡា ទេសចរណ៍ ធម្មការ កិច្ចការសាសនា​ និង វប្បធម៌

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភាវ័យក្មេងជាងគេ និង បានជ្រើសតាំងជាប្រធាន​គណៈកម្មការ​ទី៧នៃរដ្ឋសភាដែលទទួលបន្ទុក អប់រំ យុវជន កីឡា ទេសចរណ៍ ធម្មការ កិច្ចការសាសនា​ និង វប្បធម៌ បានស្នើសុំឱ្យមហាជនស្វែងរកចំណុចរួម​«គំនិតច្នៃប្រឌិត»ជាប្រយោជន៍សម្រាប់ជាតិទាំងអស់គ្នា។ការស្នើសុំនេះ ធ្វើឡើងក្រោយពីបណ្តាញសង្គមនៅរយៈពេលចុងក្រោយនេះ បានជជែកគ្នាយ៉ាងផុសផលពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ)។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ លោក ហ៊ុន ម៉ានី បានសរសេរថា "ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់នូវការផ្លាស់ប្តូរយោបល់គ្នាក្នុងចំណោមសាធារណជន ស្តីពីការបង្ហាញខ្លួនរបស់លោក ឯម រៀម ក្នុងរូបភាពសម្លៀកបំពាក់ (ដោយច្នៃចេញពីហូលខ្មែរ) បែបពាក់កណ្តាលខ្លួនក្នុងកម្មវិធីពានរង្វាន់ Pleng Music Award ឆ្នាំ២០២៣។ ខ្ញុំផ្ទាល់យល់ថា ការបញ្ចេញទស្សនៈទាំងនោះ ពិតជាមានតម្លៃ ប៉ុន្តែយើងមិនគួរឲ្យការបញ្ចេញយោបល់ទាំងនោះ ក្លាយជាទំនាស់ ការរិតត្បិត ឬការបែកបាក់ណាមួយក្នុងសង្គមយើងឡើយ។"

បើតាមលោក ហ៊ុន ម៉ានី បានបន្តថា "ខ្ញុំសូមស្នើឲ្យសាធារណជន មេត្តាចៀសវាងនូវការខ្វែងយោបល់គ្នានេះ ដោយគួរត្រឡប់មកស្វែងយល់បន្ថែមពីជំហរ និងភាពផ្សេងគ្នានៃគំនិត។ ជាមួយគ្នានេះ ខ្ញុំក៏សង្ឃឹមដែរថា អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសេនាធិការ អ្នករៀបចំកម្មវិធី រួមទាំងទាំងបុគ្គល ដែលជាកម្មវត្ថុផ្ទាល់ នឹងសហការសម្របសម្រួលលើកិច្ចការនេះ ដើម្បីរកចំណុចរួម ដែលជាប្រយោជន៍សម្រាប់ជាតិយើងទាំងអស់គ្នា។"


Khcct banner

អត្ថបទទាក់ទង