Cctimesw1140xh150cm copy

កសិករម្នាក់អាចរកប្រាក់ចំណេញបានជាង៥លានរៀលពីការលក់ស្ពៃក្ដោបដែលដាំលើដីចំនួន១០អា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កសិករវ័យ៦៣ឆ្នាំម្នាក់ដែលរស់នៅខេត្តពោធិ៍សាត់ បានប្រកបរបរដាំស្ពៃក្តោបលើផ្ទៃដីចំនួន១០អា បន្ទាប់មកកសិករនោះបានលក់ស្ពៃក្តោបក្នុងតំលៃ ៣០០០៛ /ក្នុង១គីឡូក្រាម ទៅឱ្យអ្នកប្រើប្រាស់ក្នុងភូមិ អ្នកប្រមូលទិញដល់ផ្ទះ និងពេលខ្លះទៅលក់រាយនៅទីកាន់ទីផ្សារ ដោយទទួលបានចំណូល៩.០០០.០០០រៀល និងទទួលបានចំណេញសុទ្ធ ស្មើ ៥.៥០០.០០០រៀល ខណៈការចំណាយធាតុចូលក្នុង១វដ្ដផលិតកម្មដំណាំស្ពៃក្តោបមានសរុប ២.៥០០.០០០រៀល បូកទាំងកំលាំងពលកម្ម។ នេះបើតាមរបាយការណ៍របស់ក្រសួងកសិកម្មនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

បើតាមរបាយការណ៍ ការប្រមូលផលដំណាំស្ពៃក្តោបសុវត្ថិភាព របស់ អ៊ំស្រី ប៊ិល ហ៊ុន អាចលក់បានក្នុងតម្លៃ ៣០០០៛ /ក្នុង១គីឡូក្រាម ទីតាំងដាំដុះស្ថិតនៅភូមិវត្តពោធ៍ពីរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

អ៊ំស្រីបានលើកឡើងថា គាត់បានដាំស្ពៃក្តោប ដោយប្រើប្រព័ន្ធតំណក់ទឹក លើផ្ទៃដីចំនួន១០អា អាចប្រមូលផលជាបណ្តើៗបានចំនួន ១តោន បន្ទាប់ពីគាត់បានដាំកូនបានរយ:ពេល ៧០-៩៥ថ្ងៃ និងបានលក់ស្ពៃក្តោបក្នុងតំលៃ ៣០០០៛ /ក្នុង១គីឡូក្រាម ទៅឱ្យអ្នកប្រើប្រាស់ក្នុងភូមិ អ្នកប្រមូលទិញដល់ផ្ទះ និងពេលខ្លះទៅលក់រាយនៅទីកាន់ទីផ្សារផងដែរ។

បើយោងតាមការប៉ាន់ស្មានរបស់អ៊ំស្រី បរិមាណផលសរុប មិនតិចជាង៣តោននោះទេ ក្នុងផ្ទៃដី១០អា ហើយចំពោះការចំណាយធាតុចូលក្នុង១វដ្ដផលិតកម្មដំណាំស្ពៃក្តោប សរុប ២.៥០០.០០០៛ បូកទាំងកំលាំងពលកម្ម ហើយទទួលបានប្រាក់ចំណូល ៩.០០០.០០០រៀល ទទួលបានចំណេញសុទ្ធ ស្មើ ៥.៥០០.០០០រៀល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង