Yearendyearend1140x150

CAMSOCនាំអ្នកសារព័ត៌មានជាតិនិងអន្ដរជាតិទស្សនកិច្ចនៅពហុកីឡដ្ឋានជាតិមរតកតេជោ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖Cambodia 2023

ភ្នំពេញ៖ គណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (CAMSOC) នាថៃ្ងទី ១៧ មីនា បានដឹកនាំក្រុមការងារសារព័ត៌មានជាតិ និងអន្តរជាតិ ចុះពិនិត្យទីតាំងនៃការរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពជាធ្វើជាម្ចាស់ផ្ទះ។

គណៈកម្មការជាតិរៀបចំការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី២ នៃសន្និសីទស្តីពី សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ សារព័ត៌មានជាតិ និងអន្តរជាតិ បានចុះទស្សនកិច្ចនៅទីលានប្រកួត រួមមាន ពហុកីឡដ្ឋានជាតិមរតកតេជោ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ពហុកីឡដ្ឋានជាតិ និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ដំណើរទស្សនកិច្ចនេះមានការចួលរួមពី ម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី វៀតណាម និងប្រទេសម៉ាឡេស៊ី ដែលជាប្រទេសដែលទទួលបានទិញសិទ្ធក្នុងការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍កីឡាសុីហ្គេម នៅកម្ពុជា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៌ស៊ីហ្គេមនាឆ្នាំ ២០២៣ នេះកម្ពុជានិងធ្វើជាម្ចាស់ផ្ទះដោយផ្ទាល់ ព្រឹត្តិការណ៍ដ៏ប្រវត្តិសាស្រ្តនេះនិងបើកបង្ហាញទៅកាន់ពិភពលោកពីកីឡាជាច្រើនប្រភេទក្នុងបណ្តាប្រទេសអាស៊ាន។ ស៊ីហ្គេមនឹងចាប់ផ្តើមដំណើរការនាពីថ្ងៃទី ៥ ខែ ឧសភា រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ២០២៣ខាងមុខនេះ៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង