Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាទទួលបានចំណូលពន្ធសរុបជិត៥៤០លានដុល្លារក្នុងរយៈពេល២ខែឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល២ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលពន្ធដារសរុបចំនួន ៥៣៩,២៣ លានដុល្លារ (២១៨៣,៨៩ ប៊ីលានរៀល) កើនឡើង៥២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ។

បើតាមរបាយការណ៍បានបង្ហាញថា សរុបរយៈពេល ២ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ២១៨៣,៨៩ ប៊ីលានរៀល (ប្រមាណជា៥៣៩,២៣ លានដុល្លារ) ស្មើនឹង ១៥,១០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ប្រៀបធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ១០៩,៣៣ ប៊ីលានរៀល(ប្រមាណជា ២៧,០០ លានដុល្លារ) ស្មើនឹង ៥,២៧%។

ដោយឡែកក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៩៦៦,៣២ ប៊ីលានរៀល (ប្រមាណជា ២៣៨,៦០លានដុល្លារ) ស្មើនឹង ៦,៦៨% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែកុម្ភៈ ឆ្នាំ២០២២ ឃើញថាកើនឡើងចំនួន ៥៩,២៩ ប៊ីលានរៀល (ប្រមាណជា ១៤,៦៤ លានដុល្លារ)ស្មើនឹង ៦,៥៤%។

លើសពីនេះ របាយការណ៍បញ្ជាក់ថា សម្រាប់រយៈពេល ២ខែ ឆ្នាំ២០២៣ ចំណូលពីប្រភេទពន្ធសំខាន់ៗបានរក្សាកំណើនធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ពន្ធលើប្រាក់ចំណូល ១៤,៧៩% អាករលើតម្លៃបន្ថែម ៨,៩៣% និងពន្ធលើប្រាក់បៀវត្ស១១,០១%។ ជាក់ស្ដែង ត្រឹមរយៈពេល២ខែដើមឆ្នាំ២០២៣នេះ ប៉ុណ្ណោះ កម្ពុជាទទួលបានចំណូលពន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក រហូតជិត ១៥លានដុល្លារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង