681 ezgif.com resize
Swift cc time

ក្រុមហ៊ុនមួយចាយទុនវិនិយោគ២លានដុល្លារដើម្បីបង្កើតរោងចក្រនៅខេត្តស្វាយរៀង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបតំណាង)

ភ្នំពេញ៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនមួយដែលបានចាយទុនវិនិយោគចំនួន២លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ សម្ភារៈលំអធ្វើពីប្លាស្ទិក និងសម្ភារៈតាំងលំអផ្សេងៗ នៅខេត្តស្វាយរៀង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។

បើតាមសេចក្ដីប្រកាស តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ សម្ភារៈលំអធ្វើពីប្លាស្ទិក និងសម្ភារៈតាំងលំអផ្សេងៗ (String Light, LED, Sculpture, Ancient Tree Elf...) របស់ក្រុមហ៊ុន “Won Star Enterprise Co., Ltd.” គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ ៣៥០កន្លែង៕


Khcct banner

អត្ថបទទាក់ទង