Cctimesw1140xh150cm copy

ជនជាតិចិន៥នាក់ត្រូវបានឃាត់ខ្លួន ក្រោយវាយបំផ្លាញសម្ភារៈនៅហាងអាហារចិន "គូសាំងយៀន"

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចជំនាញ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី១ បានចុះទៅធ្វេីការឃាត់ខ្លួនជនជាតិចិនបានចំនួន០៥​នាក់ ​នៅចំណុចផ្ទះលេខ១៥៤ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ការឃាត់ខ្លួននេះ គឺបន្ទាប់ពីជនជាតិចិន៥នាក់ ដែលវាយបំផ្លាញសម្ភារៈ និងក្រឡាប់តុកៅអី នៅហាងអាហារចិន “គូសាំងយៀន“ បណ្ដាលឲ្យខូចខាតសម្ភារៈអស់ជាច្រេីន។នេះបើតាមការអះអាងរបស់លោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង។

រឿងរ៉ាវនៃការវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃបានកេីតឡេីងកាលពីវេលាម៉ោងជាង២រំលងអាធ្រាត ឈានចូលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ នៅហាងអាហារចិនមួយកន្លែងយីហោ "គូ សាំងយៀន" ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។ជនជាតិចិនទាំងនោះកំពុងត្រូវបានសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង