Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

លោក សោម សុទ្ធរិទ្ធិពង្ស៖ ការប្រកួតកីឡាទូកក្តោងកម្ពុជា ជាមួយអន្តរជាតិគឺដើម្បីដុះខាត់សមត្ថភាពអត្តពលិកបន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
សហព័ន្ធកីឡាទូកក្ដោងកម្ពុជា/រូបភាពពី Cambodia 2023

ភ្នំពេញ៖ សហព័ន្ធកីឡាទូកក្ដោងកម្ពុជា នាថ្ងៃទី ១៤ ខែ មីនា បានបញ្ជូនប្រតិភូកីឡាករទូកក្ដោងចំនួន ៣រូប រួមមាន លោក យិន កែវវាសនា ប្រធានប្រតិភូ និងគ្រូបង្វឹក កីឡាករជម្រើសជាតិចំនួន ២រូប បានទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាទូកក្ដោង Thailand Windsurfing Championship 2023 Event2 នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ ដែលបានចាប់ផ្តើមនាថ្ងៃនេះរហូតដល់ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ២០២៣ ។

នេះបើតាមការបញ្ជាក់របស់លោក សោម សុទ្ធរិទ្ធិពង្ស បានមានប្រសាសន៍ថា ការបញ្ជូនប្រតិភូ និងកីឡាករកម្ពុជាទៅប្រកួត គឺយោងតាមផែនការយុទ្ធសាស្ត្រ និងចក្ខុវិស័យ របស់សហព័ន្ធកីឡាទូកក្ដោងកម្ពុជា ដើម្បីត្រៀមខ្លួនក្នុងកាប្រកួតកីឡាអាស៊ីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ ក្រោមការចង្អុលបង្ហាញពីលោក ថោង រដ្ឋសក្កិ អនុប្រធានអចិន្ត្រៃយ៍នៃសហព័ន្ធកីឡាទូកក្ដោងកម្ពុជា។ លោកបន្តថា ការប្រកួតនៅអន្តរជាតិច្រើន គឺជាឪកាសក្នុងការដុះខាត់នូវសមត្ថភាព ក្នុងការប្រកួតប្រជែងដកស្រង់បច្ចេកទេស និងត្រៀមប្រកួតប្រជែងយកមេដាយ ជាពិសេសការចូលរួមនេះ ក៏ជាឪកាសសិក្សាពីការរៀបចំការប្រកួតអន្តរជាតិពាក់ព័ន្ធនឹងបច្ចេកទេស និងការរៀបចំទីលានប្រកួតក្នុងព្រឹតិ្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាជើងឯកកីឡាទូកក្ដោង Thailand Windsurfing Championship 2023 Event2 កំពុងតែដំណើរការប្រកួតនៅទីក្រុងប៉ាតាយ៉ានៃប្រទេសថៃ ដោយក្នុងនោះមានកីឡាករ កីឡាការិនីចំនួន ៥០នាក់ចូលរួម មកពី៥ប្រទេស រួមមាន៖ កម្ពុជា ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងថៃ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង