ភ្នំពេញ៖សារព័ត៌មាន ស៊ីស៊ីថាមស៍《The Cambodia China Times》របស់ប្រទេសកម្ពុជា ដែលបង្កើតឡើងក្រុមយុវជនកម្ពុជា ត្រូវបានជាប់ចំណាប់ថ្នាក់ទី ២០ ដែលផ្សព្វផ្សាយជាភាសាចិនខ្លាំងជាងគេ នៅលើកពិភពលោក។នេះបើយោងតាមការវាយតម្លៃរបស់ប្រព័ន្ធផ្សព្វផ្សាយភាសាចិនដែលមានឥទ្ធិពលទូទាំងពិភពលោកបានប្រកាសតារាងចំណាត់ថ្នាក់នៃប្រព័ន្ធផ្សព្វផ្សាយភាសាចិនដែលមានឥទ្ធិពលទូទាំងពិភពលោក ។ចំណាប់ថ្នាក់នេះ បង្ហាញពីការរីកចម្រើនរបស់សារព័ត៌មាន ស៊ីស៊ីថាមស៍ ដែលរីកចម្រើន៣ចំណាត់ថ្នាក់ បើប្រៀបនឹងឆមាសទី១ ឆ្នាំ២០២២ ដោយសារព័ត៌មានមួយនេះពីមុនជាប់លេខរៀងទី២៣។
នៅខែមេសាឆ្នាំ២០២១ សារព័ត៌មាន 《The Cambodia China Times》ជាភាសាចិនរបស់ប្រទេសកម្ពុជា បានចាប់ផ្តើមចូលរួមក្នុងកម្មវិធីវាយតម្លៃចំណាត់ថ្នាក់ប្រព័ន្ធផ្សព្វផ្សាយជាភាសាចិនដែលមានឥទ្ធិពលទូទាំងពិភពលោក ដែលកម្មវិធីវាយតម្លៃចំណាត់ថ្នាក់នេះ រៀបចំធ្វើឡើងរួមគ្នាដោយ ទីភ្នាក់ងារសារព័ត៌មានចិន China News Serviceនិង វិទ្យាស្ថានសារព័ត៌មាននៃសាកលវិទ្យាល័យទំនាក់ទំនងនៃប្រទេសចិន(Communication University of China)។
យោងតាមទីភ្នាក់ងារសារព័ត៌មានចិន China News Service បានផ្សព្វផ្សាយថា៖ ក្នុងចំណោមតារាងចំណាត់ថ្នាក់ប្រព័ន្ធផ្សព្វផ្សាយជាភាសាចិនដែលមានឥទ្ធិពលទូទាំងពិភពលោក TOP៣០ គឺ សារព័ត៌មានThe Cambodia China Times របស់កម្ពុជាបានជាប់ចំណាត់ថ្នាក់ទី២០ តែចំណាត់ថ្នាក់នេះមិនបានរាប់បញ្ចូលប្រព័ន្ធផ្សព្វក្នុងប្រទេសចិននោះទេ។
គួរបញ្ជាក់ថាក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយភាសាចិនទូទាំងពិភពលោក 《The Cambodia China Times》ស្ថិតក្នុងចំណាត់ថ្នាក់ទី១២ក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសកម្ពុជា ។ ចំណែកឯចំណាត់ថ្នាក់ពីលេខមួយដល់លេខបី ក្នុងតារាងចំណាត់ថ្នាក់ប្រព័ន្ធផ្សព្វផ្សាយភាសាចិនមានឥទ្ធិពលទូទាំងពិភពលោកនោះ គឺ 《Sin Chew Daily》និង《China Press》របស់ប្រទេសម៉ាឡេស៊ី និង 《lianhe zaobao》របស់ប្រទេសសិង្ហបុរី៕