Yearendyearend1140x150

សម្តេច ហ៊ុន សែន ចង់ធ្វើឱ្យកម្ពុជាក្លាយជា«អធិរាជស្វាយចន្ទី»លើពិភពលោក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា

ពោធិ៍សាត់៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលអនាគត សម្តេចចង់ធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពោលគឺជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក។ ការបញ្ជាក់បែបនេះ ធ្វើឡើងនាឱកាសពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោង នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

សម្តេច ហ៊ុនសែន បានបញ្ជាក់ថា សម្តេចចង់ធ្វើឱ្យប្រទេសកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ព្រោះឥលូវស្វាយចន្ទីបានផលិតច្រើនជាងគេទាំងអស់ គ្រាន់តែយើងមិនទាន់មានការកែច្នៃ។ សម្តេចលើកឡើងថា បើតាមទិន្នន័យដែលបានពីពិព័រណ៌ទៅកំពង់ធំកាលពីថ្ងៃមុន ប្រទេសកូតឌីវ័រមានត្រឹមតែមួយលាន១សែនតោនទេ តែកម្ពុជាមាន១លាន១សែន៨ម៉ឺនតោន។ នេះមិនទាន់គិតទាំងស្វាយចន្ទីដែលកំពុងលូតលាស់ឡើយដែលមានប្រមាណ៧០ម៉ឺនហិកតា។ ដូចនេះថ្ងៃក្រោយ ស្វាយចន្ទីនេះត្រូវចែកតាមទីផ្សារនៅលើពិភពលោក ប្រទេសណាក៏ត្រូវការ ជាពិសេសក្នុងវិស័យទេសចរណ៍។ ទន្ទឹមនឹងនេះ សម្តេចក៏បានជំរុញឱ្យពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ដាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្រ្តនេះផងដែរ។

យោងតាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា បច្ចុប្បន្នផ្ទៃដីដុះស្វាយចន្ទីនៅកម្ពុជាមានប្រមាណជាង៧០ម៉ឺនហិកតា និងផ្តល់ចំណូលបានប្រមាណជាង ១ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។ សមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងផងដែរថា ក្នុងឆ្នាំ២០២១ ផលិតកម្មគ្រាប់ស្វាយចន្ទីឆៅនៅលើពិភពលោកមានប្រមាណ៥លានតោន ក្នុងនោះកម្ពុជាផលិតបាន ១ ១៨០ ០០០ តោន ស្មើនឹង២៤នៃការផលិតសរុប, ប្រទេសកូតឌីវ័រផលិតបាន១ ១០០ ០០០តោន ស្មើនឹង២២%នៃការផលិតសរុប ,ប្រទេសឥណ្ឌាផលិតបាន ៨០០ ០០០តោន ស្មើនឹង១៦%នៃការផលិតសរុប ,ប្រទេសវៀតណាម ផលិតបានប្រមាណ ៣៩៩ ០០០ ស្មើនឹង៨%នៃការផលិតសរុប រួមនឹងប្រទេសផ្សេងៗទៀត មានប្រមាណ១ ៥២៣ ២២២តោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង