ភ្នំពេញ៖ សហព័ន្ធកីឡាហុកគី កម្ពុជាបានប្រកាសត្រៀមខ្លួនក្នុងការប្រកួតប្រជែងដណ្ដើមមេដាយនៅសុីហ្គេម ដោយមានការតាំងចិត្តខ្ពស់ ក្នុងការត្រៀមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម ឆ្នាំ២០២៣នាពេលខាងមុខនេះដែលកម្ពុជានិងធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៌ស៊ីហ្គេមដ៏ល្អអស្ចារ្យ។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធហុកគីកម្ពុជា មានប្រសាសន៍ថា សហព័ន្ធរបស់លោកបានត្រៀមខ្លួនរួចរាល់ ១០០ភាគរយ ទាំងប្រាជ្ញាស្មារតី បច្ចេកទេស និងកម្លាំងកាយចិត្ត ដើម្បីត្រៀមខ្លួនប្រកួតប្រជែងដណ្ដើមមេដាយសម្រាប់សុីហ្គេម ឆ្នាំ២០២៣។ កីឡាករ កីឡាការិនីក៏បានធ្វើការហ្វឹកហាត់យ៉ាងច្រើនខែមកហើយ ដើម្បីត្រៀមខ្លួនប្រកួតក្នុងការដណ្ដើមមេដាយព្រឹត្តិការណ៍កីឡាសុីហ្គេម។ ហើយមកដល់ពេលនេះ សហព័ន្ធមិនមានអ្វីខ្វះខាតនោះទេ គឺរង់ចាំតែពេលវេលាមកដល់ដើម្បីប្រកួតប្រជែងយកមេដាយតែប៉ុណ្ណោះ។
សម្រាប់លោក កាំង សុធា កម្ពុជាត្រៀមប្រកួត ៤វិញ្ញាសា មានបុរស-នារី ក្នុងសាលនិងហុកគី លើក្ដារ។ លោកសង្ឃឹមថាក្នុងចំណោម ៤វិញ្ញាសារបស់ក្រុមកម្ពុជានឹងអាចដណ្ដើមបានមេដាយមាស លើប្រភេទកីឡាណាមួយមិនខាន នៅក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេមនាពេលខាងមុខនេះ។
គួរបញ្ជាក់ថាព្រឹត្តិការណ៌ស៊ីហ្គេមនាឆ្នាំ ២០២៣ នេះកម្ពុជានិងធ្វើជាម្ចាស់ផ្ទះដោយផ្ទាល់ ព្រឹត្តិការណ៌ក្នុងប្រវត្តិសាស្រ្តនេះនិងបើកបង្ហាញទៅកាន់ពិភពលោកជាថ្មីម្តងទៀតក្នុងគោលបំណងបង្ហាញពី កីឡាជាច្រើនប្រភេទក្នុងបណ្តាលប្រទេសអាស៊ាន។ ស៊ីហ្គេមនិងចាប់ផ្តើមដំណើរការនាថ្ងៃ ៥ ខែឧសភា រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា៕