Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រតិភូអត្តពលិកជាង១០០នាក់មកពី៧ប្រទេសចូលរួមប្រកួតកីឡាទ្រីយ៉ាត្លុងត្រៀមស៊ីហ្គេមនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ប្រតិភូ អត្តពលិកជាង ថ្ងៃទី ១៤ ខែ មីនានេះ មានចំនួនជាង ១០០នាក់ មកពី៧ប្រទេសចូលរួមប្រកួតលើប្រភេទកីឡាទ្រីយ៉ាត្លុង ហើយម្ចាស់ផ្ទះកម្ពុជាក៏បានចុះឈ្មោះចូលរួមប្រកួតប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡាសុីហ្គេម លើកទី ៣២ ឆ្នាំ២០២៣ខាងមុខនេះផងដែរ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៤ ខែ មីនានេះ គឺមានប្រតិភូ គ្រូបង្វឹក អត្តពលិក សរុប ១៧នាក់ ក្នុងនោះមានគ្រូបង្វឹក ២២នាក់ ប្រតិភូ ៧នាក់ និងកីឡាករ កីឡាការិនី ៨៨នាក់ មកពីបណ្ដាលប្រទេសចូលរួមប្រកួត រួមមាន៖ កម្ពុជា វៀតណាម ថៃ ឡាវ ម៉ាឡេសុី សឹង្ហបុរី ឥណ្ឌូនេសុី និងហ្វីលីពីន។

ចំពោះវិញ្ញាសាដាក់ឲ្យប្រកួតជាផ្លូវការមានចំនួន ៧ប្រភេទ រួមមាន៖ វិញ្ញាសាទ្រីយ៉ាត្លុង បុរស-នារី មានវិញ្ញាសាហែលទឹក ៧៥០ម៉ែត្រ+ជិះកង ២០គីឡូម៉ែត្រ+រត់ប្រណាំង ៥គីឡូម៉ែត្រ។ ឌូយ៉ាត្លុងបុរស-នារី មានរត់ប្រណាំង ៥គីឡូម៉ែត្រ+ជិះកង ២០គីឡូម៉ែត្រ+រត់ប្រណាំង ២,៥គីឡូម៉ែត្រ។ អាគ័តត្លុង បុរស-នារី មានហែលទឺក ៥០០ម៉ែត្រ+រត់ប្រណាំង ២,៥គីឡូម៉ែត្រ និងវិញ្ញាសា អាគ័ត្លុង បណ្ដាក់ចម្រុះ ហែលទឹក ៥០០គីឡូម៉ែត្រ+រត់ប្រណាំង ២,៥គីឡូម៉ែត្រ។ សម្រាប់កម្មវិធីប្រកួត នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី ០៦ ដល់ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ២០២៣ នៅខេត្តកែប។

លោកបន្ថែមថា ដើម្បីត្រៀមទទួលរៀបចំការប្រកួតកីឡាអូឡាំពិកនេះ ឲ្យដំណើរការទៅបាន ក្នុងនាមជាម្ចាស់ព្រឹត្តិការណ៍កីឡាសុីហ្គេម ជាប្រវត្តិសាស្ត្រនៅកម្ពុជា គណៈកម្មការរៀបចំបានចែកចេញជា ២ផ្នែកធំ គឺគណៈកម្មការអន្តរជាតិ ចំនួន១៥នាក់ និងមន្ត្រីគណៈកម្មការជាតិ ៦០នាក់ ហើយយុវជនស្ម័គ្រចិត្តដែលបានចូលរួមគាំទ្រដល់ប្រភេទកីឡាទ្រីយ៉ាត្លុង នៅខេត្តកែបមានចំនួន ៥០នាក់ផងដែរ។

លោក ងិន សុខបញ្ញា បានសង្កត់ធ្ងន់ថា សម្រាកការហ្វឹកហាត់របស់កីឡាករ កីឡាការិនី ជម្រើសជាទ្រីយ៉ាត្លុងកម្ពុជា ក៏ត្រូវបានលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព និងដើម្បីត្រៀមខ្លួនឆ្ពោះទៅដណ្ដើមមេដាយជូនជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅព្រឹត្តិការណ៍សុីហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង