Cc time web banner 054637

រាជរដ្ឋាភិបាលជួលដី៩៩ឆ្នាំឱ្យក្រុមហ៊ុនមួយក្នុងឧទ្យានជាតិព្រះសីហនុ«រាម»ដើម្បីអភិវឌ្ឍន៍

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកសារក្រុមហ៊ុនអេវើហ្រ្គីន សាក់សេស អែន អេស៊ា រីហ្សត ឌីវេឡុបមេនជួលដីបន្តទៅអោយក្រុមហ៊ុនPEK-CAMB LAND INVESTMENT CO., LTD ចំនួន៤០០ហិចតា។

ព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានបញ្ជាក់ពីការជួលដីរយៈពេលវែង៩៩ឆ្នាំដល់ក្រុមហ៊ុនមួយដែលមានឈ្មោះថា អេវើហ្រ្គីន សាក់សេស អែន អេស៊ា រីហ្សត ឌីវេឡុបមេន (EVERGREEN SUCCESS AND ASIA RESORT DEVELOPMENT CO.,LTD.) ។

កិច្ចសន្យាស្តីពីការជួលដីសម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ ក្នុងឧទ្យានជាតិព្រះសីហនុ «រាម» ខេត្តព្រះសីហនុ បានចុះតាំងពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ និងបានទទួលវិញ្ញាបនបត្រសម្គាល់សិទ្ធិជួលរយៈពេលវែង៩៩ឆ្នាំ ចាប់ពីថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០០៨។

គម្រោងនៃការជួលនេះ ត្រូវបានវាយតម្លៃដោយគណៈកម្មការអន្តរក្រសួងដើម្បីត្រួតពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ច ហើយទីស្តីការគណៈរដ្ឋមន្ត្រីដែលតំណាងឱ្យរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាឱ្យក្រុមហ៊ុនបន្តនីតីវិធីជាធរមាន និងមិនមានការបញ្ជាក់អំពីកាលកែសម្រួលរយៈពេលនៃការវិនិយោគឡើយ។ដូច្នេះក្រុមហ៊ុនអេវើហ្រ្គីន សាក់សេស អែន អេស៊ា រីហ្សត ឌីវេឡុបមេន (EVERGREEN SUCCESS AND ASIA RESORT DEVELOPMENT CO.,LTD.)អាចបន្តគម្រោងធម្មតាដោយសហការអភិវឌ្ឍជាមួយដៃគូវិនិយោគ។

យោងតាមលិខិតចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ដែលសារព័ត៌មានស៊ីស៊ីថាមស៍ទទួលបាន រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានបញ្ជាក់ជូនម្ចាស់ក្រុមហ៊ុនជាថ្មីថា គម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុន អេវើហ្រ្គីន សាក់សេស អែន អេស៊ា រីហ្សត ឌីវេឡុបមេន (EVERGREEN SUCCESS AND ASIA RESORT DEVELOPMENT CO.,LTD.) ជាប្រភេទគម្រោងជួលដីរដ្ឋមានរយៈពេលវែល មិនស្ថិតនៅក្នុងប្រភេទគម្រោងដីសម្បទានសេដ្ឋកិច្ចទេ។ចំណែករយៈពេលជួលដី គឺមានរយៈ៩៩ឆ្នាំដូចកិច្ចសន្យាស្តីពីការជួលដីដែលចុះកាលពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០០៨។

យោងតាមសេចក្តីថ្លែងការ​របស់ក្រុមហ៊ុនអេវើហ្រ្គីន សាក់សេស អែន អេស៊ា រីហ្សត ឌីវេឡុបមេន(EVERGREEN SUCCESS AND ASIA RESORT DEVELOPMENT CO.,LTD.)ដែលចេញនៅថ្ងៃទី២១​​​​ ខែតុលាឆ្នាំ២០១៩ បានអោយដឹងថា ក្រុមហ៊ុនមួយនេះទទួលបានការជួលដីពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងឧទ្យានជាតិព្រះសីហនុ «រាម»ខេត្តព្រះសីហនុ ចំនួន២៣៥១ហិចតា ហើយបានជួលបន្តអោយក្រុមហ៊ុនPEK-CAMB LAND INVESTMENT CO., LTD ចំនួន៤០០ហិចតា ហើយក៏បានធ្វើកិច្ចសន្យាជួលបន្តចប់សព្វគ្រប់នៅថ្ងៃទី៤ ខែតុលា​ ឆ្នាំ២០១៩ ។

នៅក្នុងសេចក្តីថ្លែងការ​របស់ក្រុមហ៊ុនក៏បានរៀបរាបផងដែលថា ក្រុមហ៊ុនEVERGREEN SUCCESS AND ASIA RESORT DEVELOPMENT CO.,LTD. គឺជាក្រុមហ៊ុនចំណុះអោយក្រុមហ៊ុនLIXIN GROUP។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង