Cctimesw1140xh150cm copy

មនុស្ស៥នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធអគ្គិភ័យឆេះ«ព្រះរាជដំណាក់»ព្រះមហាក្សត្រ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ហេតុការណ៍ឆេះព្រះរាជដំណាក់របស់ព្រះមហាក្សត្រនៅខេត្តសៀមរាប នៅយប់ថ្ងៃទី ១២ មីនា ឆ្នាំ២០២៣។

សៀមរាប៖ គិតត្រឹមម៉ោងនេះ ស្ថានការណ៍នៃអគ្គិភ័យឆេះ«ព្រះរាជដំណាក់»ព្រះមហាក្សត្រនៅក្នុងខេត្តសៀមរាប ត្រូវបានគ្រប់គ្រងទាំងស្រុង ខណៈមនុស្សចំនួនប្រមាណជាង៥នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ដើម្បីយកទៅសួរនាំរកឬគល់នៃដើមចមនៃការកើតឡើងនៃអគ្គិភ័យឆេះ«ព្រះរាជដំណាក់»ព្រះមហាក្សត្រនេះ។

លោក សុខ ថុល អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី ១៣ មីនានេះ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា សមត្ថកិច្ចខេត្តសៀមរាប បានគ្រប់គ្រងអគ្គិភ័យទាំងស្រុង តាំងពីយប់ថ្ងៃទី ១២ មីនាមកម្លេះ ហើយផលនៃការខូចខាតវិញគឺនៅមិនទាន់ដឹងលម្អិតនៅឡើយទេ។

បើតាមលោក សុខ ថុល គិតត្រឹមព្រឹកនេះ អាជ្ញាធរខេត្តសៀមរាប បានសម្រេចឃាត់ខ្លួនមនុស្សចំនួន៥នាក់ ដើម្បីយកទៅសួរនាំពីហេតុការណ៍នេះ ហើយមនុស្សទាំង៥នាក់នោះភាគច្រើន គឺជាជាងភ្លើង និងអ្នកជួសជុលថែរក្សានៅក្នុងព្រះរាជដំណាក់របស់ព្រះកូណា។

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង