Cctimesw1140xh150cm copy

ជម្រើសជាតិនារីកម្ពុជាអាយុក្រោម ២០ឆ្នាំ ឈ្នះក្រុមម៉ាឡេសុី១-០ក្នុងការប្រកួតជើងឯកអាស៊ី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានារីអាយុក្រោម ២០ឆ្នាំ ថ្ងៃទី ១០ ខែ មីនានេះ បានយកឈ្នះលើក្រុមក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំ មកពីម៉ាឡេសុី ១-០ វគ្គជម្រុះពានរង្វាន់បានទាត់នារីទ្វីបអាសុី ឆ្នាំ២០២៤ (AFC U២០ Woman’s Asian Cup ២០២៤) ក្នុងពូល G នៅកីឡាដ្ឋាន Smart RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោននាល្ងាចនេះ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានារីអាយុក្រោម ២០ឆ្នាំ បានយកឈ្នះលើក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំ ម៉ាឡេសុីដោយការស៊ុតបញ្ជូលទីរបស់កីឡាការិនី ទន គីមហុង នៅចុងវគ្គទី២ បានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាទទួលបានជ័តជំនះ ដោយលទ្ធិផល ១-០ ទទួលបាន៣ពិន្ទុ មានសង្ឃឹម កៅអីឡើងទៅវគ្គបន្ត ក្នុងពានរង្វាន់បានទាត់នារីទ្វីបអាសុី ឆ្នាំ២០២៤ (AFC U២០ Woman’s Asian Cup ២០២៤) ។

គួរបញ្ជាក់ថា ក្រុមកម្ពុជាមាន ៣ពិន្ទុ បន្ទាប់បានយកឈ្នះលើក្រុមម៉ាឡេសុី និងទទួលបានកៅអីវគ្គបន្ត ខណៈមីយ៉ាន់ម៉ា មាន៣ពិន្ទុបណ្ដោះអាសន្ន។ ការប្រកួតពូល G វគ្គជម្រុុះជុំទី២ នៃពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាសុីអាយុក្រោម២០ឆ្នាំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង