ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំ នៅល្ងាចថ្ងៃទី ១០ ខែ មីនានេះ កម្ពុជានឹងត្រូវជួបជាមួយក្រុមជម្រើសជាតិនារីអាយុក្រោម ២០ឆ្នាំ មកពីម៉ាឡេស៊ីនៃវគ្គជម្រុះពានរង្វាន់បានទាត់នារីទ្វីបអាស៊ីឆ្នាំ២០២៤(AFC U20 Woman’s Asian Cup ២០២៤) ក្នុងប្រទេសប៉ាគីស្ថាន ពូល G នៅកីឡាដ្ឋាន Smart RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន។
លោក ប្រាក់ វុទ្ធី ដែលជាគ្រូបង្វឹកកីឡាករកម្ពុជាបានមានប្រសាសន៍ថា លោកគិតថាការប្រកួតនៅថ្ងៃនេះ មានសារសំខាន់ណាស់។ បរាជ័យកាលពីម្សិលមិញ ជាមេរៀនមួយ ដែលយើងត្រូវកែតម្រូវ ហើយយើងកែតម្រូវ ទៅតាមសមត្ថភាព ដែលយើងមាន។ យើងប្រឹងធ្វើឲ្យបានល្អបំផុតទល់ម៉ាឡេស៊ី។ ថ្វីត្បិតយើងបាត់បងឱកាសយកពិន្ទុនៅជំនួបដំបូង ប៉ុន្ដែការប្រកួតជាមួយម៉ាឡេស៊ីជាអ្វី ដែលយើងត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព។យើងសង្កេតឃើញថាជំនួបដំបូងយើងខ្វះខាងការលេងជាក្រុម»។
ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជានារីអាយុក្រោម ២០ឆ្នាំ នៅល្ងាចនេះដែលត្រូវប៉ះក្រុមម៉ាឡេស៊ី គឺក្រុមកម្ពុជាត្រូវការយកឈ្នះជាដាច់ខាតដើម្បីមានឪកាសដណ្តើមកៅអីវគ្គបន្ត ខណៈបើស្មើ ឬចាញ់ក្រុមកម្ពុជា និងត្រូវអស់ឪកាស។ ក្រោយក្រុមកម្ពុជាចាញ់ការប្រកួតដំបូងដោយក្រុមភ្ញៀវមីយ៉ាន់ម៉ាដោយលទ្ធផល ២-០ កាលពីថ្មីៗនេះ។
គួរបញ្ជាក់ដែរថា ការប្រកួតពូល G វគ្គជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់នារីប្រចាំទ្វីបអាស៊ីអាយុក្រោម២០ឆ្នាំ ដែលកម្ពុជាធ្វើជាម្ចាស់នេះមានការប្រកួត ៣ក្រុម រួមមាន កម្ពុជា មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។បន្ទាប់ពីធ្វើការប្រកួត ១ជុំ ក្រុមមានពិន្ទុខ្ពស់ជាងគេនឹងទទួលបានកៅអីវគ្គជម្រុះទី២ ខណៈមីយ៉ាន់ម៉ា មាន៣ពិន្ទុបណ្ដោះអាសន្ន៕