ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៣ កក្កដា ឆ្នាំ២០២០នេះ បានសម្រេចអនុញ្ញតឱ្យអាជីវកម្មក្លឹបកម្បាន្ត និង KTV នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ប្រែក្លាយខ្លួនទៅជាភោជនីយដ្ឋាន។នេះបើយោងតាមសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
សេចក្តីប្រកាសដដែលបានពន្យល់ថា ការអនុញ្ញាតនេះគឺដើម្បីចូលរួមផ្នែកសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញដល់បុគ្គលិក ប៉ុន្តែត្រូវគោរពឱ្យបានម៉ឹងម៉ាត់នូវវិធានការរបស់ក្រសួងសុខាភិបាលកម្ពុជាក្នុងការទប់ស្គាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩៕
![](https://cdn.cc-times.com/kh.cc-times.com/media/3074/large/1.jpg?1593784150)
![](https://cdn.cc-times.com/kh.cc-times.com/media/3075/large/2.jpg?1593784153)
![](https://cdn.cc-times.com/kh.cc-times.com/media/3076/large/3.jpg?1593784156)
![](https://cdn.cc-times.com/kh.cc-times.com/media/3077/large/4.jpg?1593784159)