Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

«ស្ពានឆ្លងទន្លេ»ពីក្រុងកំពង់ឆ្នាំងទៅភ្នំនាងកង្រីនិងខេត្តកំពង់ធំគ្រោងសាងសង់​ឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីបុណ្យទន្លេ នៅខេត្តកំពង់ធំ នាព្រលប់ថ្ងៃទី៩ ខែមីនា។

កំពង់ឆ្នាំង៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីគម្រោងសាងសង់ ស្ពាន​ និងផ្លូវ តភ្ជាប់ពីទីរួមខេត្តកំពង់ឆ្នាំង មកកាន់ខេត្តកំពង់ធំ នៅឆ្នាំ២០២៤ខាងមុខនេះ ដោយរាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត ដើម្បីស្នើសុំឥណទានពីចិនសម្រាប់​អនុវត្តគម្រោងនេះ។នេះបើយោងតាមការប្រកាសរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងក្នុងកិច្ចសម្ភាសមួយ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាគ្រោងសង់ផ្លូវលេខ៥០សេ (50C) ដែលមានប្រវែង ៥៨គីឡូម៉ែត្រ តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ នៅក្នុងឆ្នាំ២០២៤ ខណៈស្ពានវែងជាងគេប្រវែង ៣៣០០ម៉ែត្រ ក៏នឹងត្រូវចាប់ផ្តើមសាងសង់ដំណាលគ្នានេះផងដែរ។ 

លោក ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូច្នេះថា «ថ្មីៗនេះយើងខ្ញុំបានធ្វើលិខិតជូនសម្តេចតេជោដើម្បីស្នើសុំថវិកាពីមិត្តចិនរបស់យើង សម្រាប់កសាងផ្លូវ ៥០C នេះ ក្នុងឆ្នាំ២០២៤។ សម្តេចតេជោ ក៏បានចារឯកភាពយកជម្រើសនេះ ដើម្បីកសាងផ្លូវ ៥០C ដែលមានប្រវែង ៥៨គីឡូម៉ែត្រ ក្នុងនោះមានស្ពានប្រវែង ៣៣០០ម៉ែត្រ ហើយវានឹងក្លាយជាស្ពានវែងជាងគេមួយនៅប្រទេសកម្ពុជា»។

បើតាមលោក ស៊ុន ចាន់ថុល គម្រោងស្ថាបនាផ្លូវ ៥០Cនេះ ក៏មានលូចំនួន ១០០លូ និងស្ពាន៥ ហើយគម្រោងនេះ វាមានសារៈសំខាន់ ដើម្បីតភ្ជាប់ពីក្រុងកំពង់ឆ្នាំង ឆ្លងកាត់ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង ឆ្ពោះទៅក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ មានប្រវែង ៥៨គីឡូម៉ែត្រ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ១៥០លានដុល្លារអាមេរិក ព្រមជាមួយនេះនេះដែរ ក៏នឹងមានសង់ស្ពាន ៣៣០០ម៉ែត្រមួយទៀត ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ១០០លានដុល្លារអាមេរិក។

ក្នុងពិធីបុណ្យទន្លេ នៅខេត្តកំពង់ធំ នាព្រលប់ថ្ងៃទី៩ ខែមីនា សម្តេច ហ៊ុន សែន  បានថ្លែថា ទន្លេមេគង្គ និងទន្លេសាប លែងឆ្ងាយពីគ្នាហើយ តាមរយៈគម្រោងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ រវាងខេត្តក្រចេះទៅខេត្តកំពង់ធំ និងពីខេត្តកំពង់ធំទៅខេត្តកំពង់ឆ្នាំង។សម្តេច បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាប ត្រូវបន្តជំរុញកិច្ចការវាស់វែង និងឆ្វៀលដីចេញពីតំបន់២ និងតំបន់៣ នៃផ្ទៃបឹងទន្លេសាប ឱ្យបានចប់សព្វគ្រប់ និងឆាប់រហ័ស ដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅតំបន់១ និងការអាស្រ័យផលនៅតំបន់២ និងបន្តរស់នៅអាស្រ័យផលនៅតំបន់៣៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង