Yearendyearend1140x150

«កំពង់ផែពហុបំណងនិងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង»គ្រោងបញ្ចប់ការសាងសង់នាពេលឆាប់ៗនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង គ្រោងនឹងបញ្ចប់ការសាងសង់នាពេលឆាប់ៗខាងមុខនេះ។ ការបញ្ជាក់នេះធ្វើឡើងនាឱកាសលោក ស៊ុន ចាន់ថុល បានចុះពិនិត្យទីតាំងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះ។

នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងដែលមានទំហំវិនិយោគចន្លោះពី៣០០លានដុល្លារ-៥០០លានដុល្លារអាម៉េរិក គឺជាប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជាបន្ទាប់ពីប៉ូលសេដ្ឋកិច្ចសំខាន់ៗទាំងបីដូចជា៖ ប៉ូលសេដ្ឋកិច្ចភ្នំពេញ ប៉ូលសេដ្ឋកិច្ចព្រះស៊ីហនុ និងប៉ូលសេដ្ឋកិច្ចសៀមរាប។ កំពង់ផែនេះមិនត្រឹមតែជាកំពង់ផែធម្មតាទេ ប៉ុន្តែវាមានរហូតដល់តំបន់Logistic និងមានឃ្លាំងស្តុកទុកទំនិញល។ល។

លោកបន្តថា កំពង់ផែនេះនឹងផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងតំបន់ ទាក់ទាញអ្នកវិនិយោគមកកម្ពុជា នាំយកផលិតផលកសិផលទៅលក់នៅក្រៅប្រទេស ហើយកត្តាទាំងនេះនឹងធ្វឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនពីមួយកម្រិតទៅមួយកម្រិត។

គួរបញ្ជាក់ថា ក្រុមហ៊ុន KLP.T TRANSPORTATION Co.,Ltd ជាក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល កសាងកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្ម នៅលើដីទំហំ ១០០ហិកតា ស្ថិតនៅតំបន់ភ្នំទេពី ក្នុងភូមិសាស្ត្រភូមិកែងតាសុខ ឃុំកំពង់ហាវ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង