Cctimesw1140xh150cm copy

មនុស្ស១៥០០នាក់ចូលរួម«រត់ប្រណាំង»នៅសួនច្បារមុខវត្តបទុមអបអរទិវាសិទ្ធិនារី

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ប្រណាំង នាថ្ងៃទី ៨ ខែ មីនា ដែលមានមនុស្សចូលរួមចំនួន ១ ៥០០ នាក់ ក្នុងទិវារត់ប្រណាំងស្ត្រី និងកីឡា ៨ មីនា ដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងវិញ នៅសួនច្បារមុខវត្តបទុមវតី ក្នុងគោលបំណងដើម្បីអបអរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៣។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ទិវារត់ប្រណាំងស្ត្រី និងកីឡា ៨ មីនានេះ បានខកខានរៀបចំអស់រយៈពេល ២ ឆ្នាំមកហើយ ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយការរៀបចំឱ្យមានឡើងវិញនេះ គឺមានអ្នកចូលរួមច្រើន ហើយ NOCC នឹងបន្តរៀបចំឱ្យមានព្រឹត្តិការណ៍នេះ ជារៀងរាល់ឆ្នាំវិញ ដើម្បីលើកកម្ពស់ទិវាអន្តរជាតិនារី ៨ មីនា និងជំរុញចលនាស្ត្រីឱ្យចូលរួមលេងកីឡា។

លោកក៏បានបន្ថែមដែរថា ថ្ងៃនេះ មានអ្នកចូលរួមចំនួន ១ ៥០០ នាក់ ដោយចលនាចូលរួមនេះ មានការផុសផុល ហើយការយល់ដឹងពីសុខភាពនៃការរត់កម្សាន្តនេះ បានក្លាយជាចលនាមួយជួយជំរុញយុទ្ធនាការ “ប្រជាពលរដ្ឋម្នាក់ត្រូវលេងកីឡា ១ មុខប្រចាំជីវិត” ដើម្បីបានក្លាយទៅជាចលនាជាតិមួយធ្វើឱ្យយើងមានសុខភាពល្អ កាត់បន្ថយសេវាសុខភាពសាធារណៈ និងជំរុញឱ្យសង្គមយើងរស់នៅប្រកបដោយសុខភាពល្អទាំងអស់គ្នា។

គួរបញ្ជាក់ដែរថា សម្រាប់អ្នកចូលរួមក្នុងទិវារត់ប្រណាំងស្ត្រី និងកីឡា ៨ មីនានេះ ត្រូវបានបែងចែកការប្រកួតជា ២ ផ្នែក គឺក្រុមរត់ចម្ងាយ ១០ គីឡូម៉ែត្រ និងចម្ងាយ ៤ គីឡូម៉ែត្រ ហើយទិវារត់ប្រណាំងនេះ មិនផ្តោតសំខាន់ខ្លាំងទៅលើការប្រកួតដណ្តើមយកមេដាយអ្វីទេ គឺសំខាន់រត់ដើម្បីសុខភាព និងរត់ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ព្រោះគ្រប់អ្នកចូលរួមដែលបានចុះឈ្មោះសុទ្ធតែទទួលបានអាវពាក់សម្រាប់រត់ និងការបំពាក់មេដាយទុកជាអនុស្សាវរីយ៍ដូចៗគ្នា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង