Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Jetour
Cct 01
Website cc time banner

ក្រសួងសាធារណការរកចំណូលពីការលក់«ស្លាកលេខរថយន្ត»បានជាង៥៤លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ៖ គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន ការអនុវត្តការលក់លេខចុះបញ្ជីរថយន្ត បានចំនួនសរុប១១៨.០៥២លេខ និងទទួលបានចំណូលសរុបចំនួន ២១៨.៥៣៣.០៧០.៨០០រៀល ស្មើនឹង ៥៤.៦៣៣.​២៦៧ ដុល្លារ។បច្ចុប្បន្នក្រសួងបានរៀបចំ ពិធីបើកព្រឹត្តិការណ៍ «អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» ដើម្បអបអរសាទរ ចំពោះសមិទ្ធផលដែលទទួលបានរយៈពេល៣ឆ្នាំកន្លងទៅនេះ។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ការអនុវត្តការលក់លេខចុះបញ្ជីរថយន្ត បានចំនួនសរុប១១៨.០៥២លេខ និង ទទួលបានចំណូលសរុបចំនួន ២១៨.៥៣៣.០៧០.៨០០រៀល ស្មើនឹង ៥៤.៦៣៣.២៦៧ ដុល្លារ ក្នុងនោះរួមមាន៖ (១)លេខពិសេស លក់បានចំនួន ១០១.៩២០លេខ ទទួលបានចំណូលសរុបស្មើនឹង ២៥.៩៥៧.៧៣៣ដុលា្លរ (២) លេខពិសេសផ្ទាល់ខ្លួន លក់បានចំនួន ១៦.១៣២លេខ ទទួលបានចំណូលសរុបស្មើនឹង ២៨.៦៧៥.៥៣៤ដុល្លារ។

ដោយឡែក លទ្ធផលនៃការប្រមូលចំណូលឆ្នាំ២០២២ ពីការលក់លេខចុះបញ្ជីរថយន្ត សម្រេចបានចំណូលសរុបចំនួន ៨៣.៤៥៩.០៤៣.៥០០រៀល ស្មើនឹង ២០.៨៦៤.៧៦១ ដុល្លារ មានការកើនឡើងចំនួន២២% ធៀបទៅនឹងចំណូលរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

ដើម្បីអបអរខួប៣ឆ្នាំនៃសមិទ្ធផលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីបើកព្រឹត្តិការណ៍ «អបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន» ដែលបានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ ជាមួយភ្ញៀវកិត្តិយស និង តំណាងស្ថាប័នដៃគូ។

គួរបញ្ជាក់ថា “លេខពិសេសផ្ទាល់ខ្លួន” ជាសេវាសាធារណៈថ្មីមួយ ដែលស្ថិតនៅក្នុងទិសដៅកំណែទម្រង់តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ប្រជាពលរដ្ឋ អាចប្រើប្រាស់ផ្លាកលេខពិសេស ពិសេសផ្ទាល់ខ្លួនបាន ដោយធ្វើការបញ្ជាទិញលេខរថយន្ត ដែលស្រលាញ់ពេញចិត្តសម្រាប់រថយន្តបាន តាមរយៈការទិញ ស្នើទិញ ឬដេញថ្លៃជាសាធារណៈ ក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ប្រពន្ធនេះ ប្រជាពលរដ្ឋអាចធ្វើបានដោយខ្លួនឯង ដោយងាយស្រួល មិនស្មុគស្មាញ ចំណាយពេលវេលា និង កាត់បន្ថយការ ចំណាយក្រៅផ្លូវការ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង