Cctimesw1140xh150cm copy

កម្ពុជាសម្រេចផ្ទេរ«វ៉ាក់សាំងកូវីដ»១៥លានដូសទៅឱ្យចិនវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
វ៉ាក់សាំងចិនដឹកមកកម្ពុជានាពេលកន្លងទៅ។

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៧ មីនានេះ បានសម្រេចផ្ទេរវ៉ាក់សាំងចំនួន១៥លានដូសទៅកាន់ប្រទេសចិនវិញ ដើម្បីធានាគុណនៃវ៉ាក់សាំង។ការសម្រេចរបស់កម្ពុជាពេលនេះ ធ្វើឡើងក្រោយពីបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ជូនប្រជាពលរដ្ឋបានពាសពេញសហគមន៍ ខណៈពលរដ្ឋកម្ពុជាមួយចំនួនលែងចង់ចាក់វ៉ាក់សាំង។

ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងសុខាភិបាលនៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការសម្រេចផ្ទេរវ៉ាក់សាំងប្រឆាំងកូវីដ-១៩ទៅដល់រដ្ឋាភិបាលចិនវិញចំនួន១៥លានដូសដែលមិនទាន់បានដឹកមកដល់ប្រទេសកម្ពុជា។សម្រាប់សម្តេច ហ៊ុន សែន ការសម្រេចនេះដោយសារកម្ពុជាបច្ចប្បន្ននៅសល់វ៉ាក់សាំងកូវីដ-១៩ចំនួន៦លានដូសដែលមិនទាន់បានចាក់ជូនដល់ប្រជាពលរដ្ឋ។

បើតាមសម្តេច ហ៊ុន សែន បច្ចុប្បន្នចំនួនប្រជាពលរដ្ឋកម្ពុជាចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩កាន់តែបន្តថយចុះជាបន្តបន្ទាប់ ហើយប្រសិនបើកម្ពុជាបន្តទុកវាអាចប៉ះពាល់ដល់គុណភាពវ៉ាក់សាំង ដូច្នេះកម្ពុជាសម្រេចផ្ទេរទៅកាន់ប្រទេសចិនវិញ ដើម្បីយកទៅជួយដល់ប្រទេសមួយចំនួនដែលកំពុងខ្វះខាតវ៉ាក់សាំងប្រឆាំងកូវីដ-១៩។

គួរបញ្ជាក់ថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៦ ខែមីនា ប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៨៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ កុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,៤៧%៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង