Yearendyearend1140x150

រោងចក្រ៧១សម្រេចព្យួរកិច្ចសន្យាការងារប៉ះពាល់កម្មករជាង៣ម៉ឺននាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កម្មករ-កម្មការិនី ស្ថិតនៅមុខរោងចក្រមួយ នៅជាងរាជធានីភ្នំពេញ។រូបភាពចាស់ 

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ រោងចក្រនៅកម្ពុជាដែលកំពុងព្យួរកិច្ចសន្យាការងារសរុបមានចំនួន ៧១ រោងចក្រ ស្មើនឹងកម្មករនិយោជិតសរុប ៣២ ០២៣នាក់ (ស្រី ២៦ ០៥៥នាក់)។នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ការព្យួរនេះ គឺជារោងចក្រដែលបម្រើការក្នុងវិស័យកាត់ដេរ ដោយសារការបញ្ជាទិញពីក្រៅប្រទេសធ្លាក់ចុះក្នុងពេលដែលពិភពលោកជួបនូវវិបត្តិសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា រោងចក្រកំពុងព្យួរកិច្ចសន្យាការងារសរុបមានចំនួន ៧១ រោងចក្រ ស្មើនឹងកម្មករនិយោជិតសរុប ៣២ ០២៣នាក់ (ស្រី ២៦ ០៥៥នាក់)។ក្នុងចំណោម៧១រោងចក្រនោះមាន៖ រាជធានីភ្នំពេញមាន ៣៤រោងចក្រ ស្មើនឹងកម្មករនិយោជិតសរុប ១២ ០១០នាក់ (ស្រី ៩ ៨៣៦នាក់)។ចំណែកនៅខេត្ត មាន៣៧ រោងចក្រ ស្មើនឹងកម្មករនិយោជិតសរុប ២០ ០១៣នាក់ (ស្រី ១៦ ២១៩នាក់)។

បើតាមក្រសួងការងារ បច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលគោល​ការណ៍ណែ​នាំរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយដល់កម្មករដែលរងគ្រោះដោយសារអត់ការងារធ្វើ ហើយកំពុងប្រកាសដាក់អនុវត្តនូវគោលការណ៍នេះ។គោលការណ៍ដែលធ្លាប់បានអនុវត្ត ក្នុងកំឡុងពេលការរីករាលត្បាតជំងឺកូវីដ -19។

ក្នុងកំឡុងពេលការរីករាលត្បាតជំងឺកូវីដ -19 រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តនូវគោលការណ៍ជួយដល់កម្មករកម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង កាបូបដែលត្រូវបានព្យួរកិច្ចសន្យាការងារគឺ រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារ ហើយម្ចាស់រោងចក្រ ត្រូវផ្តល់ជូន ៣០ដុល្លារ។

ទាក់ទងនឹងការព្យួរកិច្ចសន្យាការងារ ឬបិទរោងចក្រវិញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន បានប្រកាសថា មិនមែនដោយសារបញ្ហាសិទ្ធិមនុស្ស ឬនយោបាយនៅកម្ពុជានោះទេ ពោលគឺដោយសារការបញ្ជាទិញពីក្រៅប្រទេសធ្លាក់ចុះដោយសារបញ្ហាសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន នាំឱ្យប្រជាជនជាពិសេសនៅបណ្តាប្រទេសអឺរុបមួយចំនួនបាត់បង់ប្រាក់ចំណូល ខណៈអ្នកខ្លះទៀតមិនហ៊ានចាយលុយច្រើនដូចមុន ត្រៀមបម្រុងទុកហានិភ័យនៃសង្គ្រាមរីកកាន់តែធំ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង