Yearendyearend1140x150

ខេត្តសៀមរាបទទួលបានជើងហោះហើរពីទីក្រុងសៀងហៃជាលើកដំបូងដោយផ្ទុកភ្ញៀវចិន១៣២នាក់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

សៀមរាប៖ ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines លេខ MU2091 កាលពីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ បានហោះចេញពីទីក្រុងសៀងហៃ ប្រទេសចិន ដោយត្រង់មកកាន់ខេត្តសៀមរាប តាមយន្តហោះប្រភេទ A320 ផ្ទុកអ្នកដំណើរជនជាតិចិនចំនួន១៣២នាក់។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍កាលពីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញ រួមជាមួយរដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុនព្រលានយន្តហោះកម្ពុជា និងអង្គភាពពាក់ព័ន្ធ បានរៀបចំកម្មវិធីស្វាគមន៍ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines លេខ MU2091 ចេញពីទីក្រុងសៀងហៃ ប្រទេសចិន ហោះហើរត្រង់មកកាន់ខេត្តសៀមរាប តាមយន្តហោះប្រភេទ A320 ផ្ទុកអ្នកដំណើរជនជាតិចិនចំនួន 132នាក់។

ក្រសួងទេសចរណ៍បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នឹងធ្វើការហោះត្រង់មកកាន់ខេត្តសៀមរាបជាលក្ខណៈ Regular Flight ដោយហោះហើរក្នុង១សប្តាហ៍ចំនួន ៣ ជើង គឺនៅថ្ងៃអង្គារ /សុក្រ / អាទិត្យ។

តាមការព្យាករណ៍ ឆ្នាំ២០២៣កម្ពុជាអាចនឹងទទួលទេសចរអន្តរជាតិប្រមាណ ៤លាននាក់ ក្នុងនោះមានទេសចរចិនប្រមាណ ៨០ម៉ឺន-១លាននាក់ ហើយខេត្តសៀមរាបអាចទទួលទេសចរចិន ៣០% នៃទេសចរចិនសរុបមកកម្ពុជា។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាបមានជើងហោះហើរជាមធ្យម ២៥០/សប្តាហ៍ និងមានទេសចរអន្តរជាតិជាមធ្យមចំនួនប្រមាណ ១,៧០០នាក់-១,៨០០នាក់/ថ្ងៃ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង