Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមជម្រើសជាតិកម្ពុជាត្រូវបានសិង្ហបុរីអញ្ជើញចូលរួមប្រកួតក្នុងMerlion Cup 2023

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ នាពេលថ្មីៗនេះ បានទទួលការអញ្ជើញពីសហព័ន្ធកីឡាបាល់ទាត់ប្រទេសសិង្ហបុរី ដើម្បីចូលរួមប្រកួតក្នុងពាន់រង្វាន់ Merlion Cup 2023 ដែលចាប់ផ្ដើមប្រកួតនៅថ្ងៃទី ២៤ ដល់ថ្ងៃទី២៦ ខែ មិនា នៅប្រទេសសិង្ហបុរី ក្រោយខកខានរយៈពេលបីឆ្នាំ។

បើតាមគេហទំព័រហ្វេសប៊ុក «សហព័ន្ធកីឡាបាលទាត់កម្ពុជា» ទទួលបានការអញ្ជើញពីសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ដើម្បីចូលរួមប្រកួត Merlion Cup ២០២៣ បន្តាប់ពីបានផ្អាករយៈពេល៣ឆ្នាំ ហើយត្រូវបានបើកដំណើរការឡើងវិញ ដែលចាប់ផ្ដើមប្រកួតនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ មិនា នៅប្រទេសសិង្ហបុរី។ ដែលមានក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ មាន៤ប្រទេសដែលនឹងចូលរួមប្រកួតមាន សិង្ហបុរី កម្ពុជា ម៉ាឡេសុី និង ហុងកុង។

គួរបញ្ជាក់ថា ការប្រកួត Merlion Cup ២០២៣នេះ គេចៃកជា ២ដំណាក់កាល ។ ដំណាក់កាលទី១ ក្រោយចាប់ឆ្នោត ក្រុមទាំង៤ត្រូវប្រកួតបើកឆាក នៅថ្ងៃទី ២៤ ខែ មិនានេះ ចំណែកក្រុមដែលចាញ់នៅដំណាក់កាលទី១ នឹងធ្លាក់ទៅប្រកួតយកលេខ ៣និងលេខ៤ ហើយសម្រាប់ក្រុមឈ្នះ ត្រូវប្រកួតផ្ដាច់ព្រ័ត ដណើមជើងឯកនៅថ្ងៃទី ៦ ខែ មិនា ឆ្នាំ២០២៣ខាងមុខនេះ។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង