Yearendyearend1140x150

ក្រុមហ៊ុនធំមួយនៅប្រទេសឡាវគ្រោងសាងសង់រូបពុទ្ធបដិមាមួយកម្ពស់៨០ម៉ែត្រនៅខេត្តព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន Alpha Data Technology Lao Sole ជាក្រុមហ៊ុនធំមួយនៅប្រទេសឡាវ គ្រោងនឹងសាងសង់រូបពុទ្ធបដិមាមួយកម្ពស់៨០ម៉ែត្រនៅខេត្តព្រះសីហនុ ដែលអាចទាក់ទាញទេសចរទាំងក្នុងនិងក្រៅស្រុក។ នេះជាការលើកឡើងរបស់លោកវ៉ី ឈានជាំង (Wei Qianjiang) ប្រធានក្រុមហ៊ុន Alpha Data Technology Lao Sole Co., Ltd និងស្ថានតំណាង ក្រសួងទេសចរណ៍កម្ពុជាប្រចាំនៅប្រទេសឡាវ នៅក្នុងឱកាសពិភាក្សាការងារជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី០៣ ខែមីនាឆ្នាំ២០២៣។

នាឱកាសនេះ ឯកឧត្តម ថោង ខុន បានស្នើឲ្យស្ថានតំណាងក្រសួងទេសចរណ៍កម្ពុជាប្រចាំនៅប្រទេសឡាវ ធ្វើយ៉ាងណាជំរុញការផ្សព្វផ្សាយ និងសហការជាមួយផ្នែកឯកជនដើម្បរៀបចំលក់កញ្ចប់ទស្សនកិច្ចសម្រាប់ទេសចរឡាវ និងទេសចរចិនមកទស្សនារាជធានីភ្នំពេញ ខេត្តសៀមរាប និងតំបន់សមុទ្រដែលអាចទាក់ទាញទេសចរឡាវច្រើន ព្រោះប្រទេសឡាវពុំមានសមុទ្រនោះទេ។

ឯកឧត្តម ក៏បានស្នើឲ្យលោក វ៉ី ឈានជាំង ជួយជំរុញការហោះត្រង់ពីប្រទេសឡាវមកកាន់ខេត្តព្រះសីហនុផងដែរ។ ជាការឆ្លើយតប លោកប្រធាន វ៉ី ក៏បានសន្យាថានឹងជួយជំរុញឱ្យក្រុមហ៊ុន Cambodia Airways ពង្រីកមានការហោះហើរត្រង់មកកម្ពុជាបន្ថែម។

ទន្ទឹមនឹងនេះ លោកប្រធានក្រុមហ៊ុននេះបានប្ដេជ្ញាចំពោះភាគីកម្ពុជាថា នឹងមកវិនិយោគបង្កើតផលិតផលទេសចរណ៍ ផ្សព្វផ្សាយពីទេសចរណ៍នៅកម្ពុជា ជំរុញការហោះហើរត្រង់បន្ថែមពីឡាវមកកម្ពុជា ពិសេសនៅតំបន់សមុទ្រកម្ពុជា ដើម្បីទាក់ទាញទេសចរឡាវ និងទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀត។ លោកបានសន្យាថានឹងរៀបចំផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅប្រទេសឡាវឲ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាពជាងនេះ ហើយលោកបានជម្រាបថា ក្រុមហ៊ុន Alpha Data Technology Lao Sole របស់លោកគ្រោងនឹងសាងសង់រូបពុទ្ធបដិមាមួយកម្ពស់៨០ម៉ែត្រនៅខេត្តព្រះសីហនុ ដែលអាចទាក់ទាញទេសចរទាំងក្នុងនិងក្រៅស្រុក។

គួរបញ្ជាក់ថា ក្រុមហ៊ុន Alpha Data Technology Lao Sole របស់ឡាវមួយនេះ គឺប្រតិបត្តិការលើការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៅប្រទេសឡាវ និងវិនិយោគលើវិស័យអចលនវត្ថុ ហើយពិសេសទៀតនោះក៏ជាក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ធំមួយផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង