វៀតណាម៖ ក្រុមU-២២ វៀតណាម នាម្សិលមិញនេះបានហ្វឹកហាត់លើកដំបូងជាមួយគ្រូបង្វឹក Philippe Troussier ដែលនេះជាការរៀបចំវគ្គហ្វឹកហាត់របស់គ្រូបង្វឹកក្រុមកីឡាករជម្រើសជាតិវៀតណាម ដើម្បីត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី ៣២នៅកម្ពុជា។
ការហ្វឹកហាត់ដំបូងរបស់ក្រុមជម្រើសជាតិវៀតណាមនេះគឺជាការរៀបចំវគ្គហ្វឹកហាត់របស់គ្រូបង្វឹកក្រុមកីឡាករវៀតណាមមុនពេលចូលទៅទីលាន ក្រុមទាំងមូលត្រូវកម្ដៅសាច់ដុំរយៈ ៤០នាទី ។បន្ទាប់ពីវគ្គហ្វឹកហាត់ រហូតដល់ចប់។
គួរបញ្ជាក់ថា កីឡាករ U២២ វៀតណាម កំពុងឆ្លងកាត់ការហ្វឹកហាត់យ៉ាងស្វិតស្វាញ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Philippe Troussier ក្នុងដំណើរឆ្ពោះទៅប្រកួតស៊ីហ្គេម លើកទី៣២ ដែលនិងចាប់ផ្តើមពីថ្ងៃទី ៥ ខែឧសភា រហូតដល់ថ្ងៃទី ១៧ខែឧសភានៅទឹកដីប្រទេសកម្ពុជា៕