ភ្នំពេញ៖ អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា នៅថ្ងៃទី០២មីនានេះ បានដាក់ចេញនូវយុទ្ធសាស្រ្តរយៈពេល៥ឆ្នាំ (២០២៣~២០២៧)របស់ខ្លួន ដោយផ្តោតលើការផ្តល់ផលវិជ្ជមានដល់កុមារី និងកុមារា ប្រាំ(៥)លាននាក់ ជាពិសេសកុមារងាយរងគ្រោះបំផុត។ យុទ្ធសាស្រ្តរយៈពេល៥ឆ្នាំនេះមានគោលដៅផ្តល់ផលវិជ្ជមាន ដោយផ្ទាល់ និងប្រយោលនៃកុមារ ៨៥%នៃចំនួនកុមារកម្ពុជា (ប្រទេសកម្ពុជាមានប្រជាជនសរុប ១៥,៥ លាននាក់ ក្នុងនោះ ៥,៧ លាននាក់ ឬ ៣៦,៧%ជាកុមារដែលមានអាយុពី0-១៨ ឆ្នាំ)។
គោលបំណងនៃគោលដៅយុទ្ធសាស្ត្ររបស់អង្គការទស្សនៈពិភពលោក(២០២៣~២០២៧) គឺដើម្បីសម្រេចបាននូវសុខុមាលភាពប្រកបដោយចីរភាពសម្រាប់កុមារីនិងកុមារា ចំនួន ៥លាននាក់ ជាពិសេសកុមារងាយរងគ្រោះបំផុត។ យុទ្ធសាស្រ្ត៥ឆ្នាំរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ដើរស្របជាមួយនឹងយុទ្ធសាស្រ្តចតុកោណ និងគោលនយោបាយតាមវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព អាទិភាពផ្សេងៗរបស់ដៃគូអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា និង ការសន្យារបស់អង្គការទស្សនៈពិភពលោក។
ដើម្បីសម្រេចបានគោលដៅយុទ្ធសាស្រ្តនេះ អង្គការទស្សនៈពិភពលោក អនុវត្តកម្មវិធីសំខាន់ៗចំនួនបី (៣) រួមមាន កម្មវិធីអាហារូបត្ថម្ភ ទឹកស្អាត អនាម័យ និងការរស់នៅ, កម្មវិធីការពារ និងការចូលរួមរបស់កុមារ, និងកម្មវិធីអប់រំប្រកបដោយបរិយាបន្ន និងគុណភាព។
កិច្ចការអន្តរវិស័យមួយចំនួនដូចជា ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងភាពធន់នឹងអាកាសធាតុ, សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម, ការជះឥទ្ធិពលលើគោលនយោបាយ និងពង្រឹងប្រព័ន្ធផ្តល់សេវា, ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម និងការចូលរួមរបស់កុមារ និងយុវជន ហើយបញ្ហា ទាំងនេះ ក៏នឹងត្រូវបានយកចិត្តទុកដាក់ ដោយបញ្ច្រៀបចូលទៅក្នុងកម្មវិធីសំខាន់ៗទាំងបីខាងលើ។
លោក ជេនេម៉ានូអែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “ខ្ញុំរីករាយណាស់ ដែលមើលឃើញពីការរីកចម្រើនជាច្រើនសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា រួមទាំងគោលដៅទាក់ទងនឹងការអភិវឌ្ឍកុមារ។ កិច្ចការងារឆ្លើយតប និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញពីវិបត្តិនៃជំងឺកូវីដ១៩ ក៏ដូចគ្នាដែរ។
ដោយមើលឃើញបរិបទនេះ យុទ្ធសាស្ត្ររបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា ត្រូវបានរៀបចំឡើងផ្អែកលើកម្រងកិច្ចពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ រួមមាន កុមារ យុវជន ឪពុកម្ដាយ អ្នកដឹកនាំសហគមន៍ គ្រូបង្រៀន បុគ្គលិកសុខាភិបាល រាជរដ្ឋាភិបាលកម្ពុជា នៅថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធដទៃទៀត។ ដូច្នេះហើយ យុទ្ធសាស្រ្ត៥ឆ្នាំនេះ មានមហិច្ឆិតា និងចក្ខុវិស័យ ដោយផ្អែកតាមបទពិសោធ ពីការអនុវត្តយុទ្ធសាស្រ្តនាពេលកន្លងមក”។
ដើម្បីឈានទៅសម្រេចឱ្យបានដូចការគ្រោងទុកនេះ លោក ជេនេស បានបន្ថែមថា អង្គការទស្សនៈពិភពលោក មានផែនការពង្រីកវិសាលភាពភូមិសាស្រ្តកម្មវិធីបន្ថែមទៀត ពោលគឺ ចាប់ពីចំនួន ១៤ខេត្ត នៅក្នុងយុទ្ធសាស្រ្តកន្លងមក (២០១៨~២០២២) រហូតដល់ចំនួន ២៣ខេត្ត ដោយរំពឹងថា អង្គការទស្សនៈពិភពលោក អាចបន្ថែមគុណតម្លៃសម្រាប់កម្មវិធីអភិវឌ្ឍន៍ដែលមានស្រាប់ តួយ៉ាង កម្មវិធីមនុស្សធម៌ និងកម្មវិធីកៀរគរស្វែងរកមតិគាំទ្រ របស់រដ្ឋាភិបាលថ្នាក់មូលដ្ឋាន និងដៃគូនានា។
ឯកឧត្តម ហ៊ាង ស៊ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ បានកោតសរសើរចំពោះការរួមចំណែករបស់អង្គការទស្សនៈពិភពលោក ក្នុងវិស័យអប់រំនៅកម្ពុជា រួមទាំងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ ១៩។
ឯកឧត្តម ហ៊ាង ស៊ីណេ បានបន្ថែមថា ក្រសួង នឹងបន្តកិច្ចសហការជាមួយ អង្គការទស្សនៈពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីសម្រេចឱ្យបាននូវ ផែនទីបង្ហាញផ្លូវ ការអប់រំកម្ពុជា ឆ្នាំ២០៣០ ព្រមទាំងគោលដៅយុទ្ធសាស្រ្តសម្រាប់ការទទួលបានការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន សម្រាប់ការអប់រំកម្រិត មូលដ្ឋាន ឈានទៅលើកកម្ពស់ការសិក្សាពេញមួយជីវិតសម្រាប់ទាំងអស់គ្នា។
ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ចាស្ទីន វ៉ាយអេត បានអបអរសាទរអង្គការទស្សនៈពិភពលោកចំពោះយុទ្ធសាស្ត្រថ្មីនេះ។ លោកឯកអគ្គរាជទូត វ៉ាយអេត បានមានប្រសាសន៍ទៀតថា៖ “ប្រទេសអូស្ត្រាលី និងអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា គឺជាដៃគូនឹងគ្នាតាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៩០។ យើងមានសេចក្តីសោមនស្សក្នុងការបន្តក្នុងភាពជាដៃគូ និងបន្តគាំទ្រសកម្មភាពតាមរយៈគម្រោងពង្រីកសេវាកសិកម្ម សិទ្ធិលក់ដូរខ្នាតតូច ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ ២០២២ ដែលគម្រោងបានផ្តល់ចំណេះដឹងដល់កសិករលើបច្ចេកទេសទំនើបផ្នែកកសិកម្ម និងការផ្សារភ្ជាប់ទីផ្សារផលិតផលកសិកម្ម។
បច្ចុប្បន្ន ប្រទេសអូស្ត្រាលី និងអង្គការទស្សនៈពិភពលោក ក៏កំពុងធ្វើការរួមគ្នាលើគម្រោងមួយ គឺគម្រោងផ្សារភ្ជាប់ប្រជាពលរដ្ឋ ដើម្បីពង្រឹងការផ្តល់សេវា សាធារណៈឱ្យប្រសើរឡើង តាមរយៈកិច្ចការងារគណនេយ្យភាពសង្គម”។
នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ “អង្គការទស្សនៈពិភពលោក សូមសម្តែងការដឹងគុណសម្រាប់កិច្ចសហការដ៏ល្អពីគ្រប់ភាគីទាំងអស់ នៅក្នុងប្រទេសកម្ពុជា។ នៅពេលដែលយើងធ្វើការរួមគ្នា យើងអាចបង្កើតឱកាសដ៏ល្អប្រសើរ សម្រាប់កុមារជាច្រើន នៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យ