Yearendyearend1140x150

ទូតចិនធ្វើវីដេអូVlogដើម្បីជំរុញភ្ញៀវទេសចរចិនមកលេងកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំនៅកម្ពុជានាពេលថ្មីៗនេះ បានជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍នៅកម្ពុជាតាមរយៈការបង្កើតជាវីដេអូវ្លុក(Vlog)បង្ហាញពីតំបន់ទេសចរណ៍ធំៗមួយចំនួននៅកម្ពុជា ក៏ដូចជាម្ហូបអាហារ និងអត្តសញ្ញាណមួយចំនួនទៀតរបស់កម្ពុជាផងដែរ ក្នុងគោលបំណងទាក់ទាញ់ភ្ញៀវទេសចរចិនមកលេងកម្ពុជា។

វីដេអូវ្លុកប្រហែលជិត១នាទី ស្ថានទូតចិនប្រចាំនៅកម្ពុជា បានព្យាយាមរំលេចនូវតំបន់ទេសចរណ៍របស់កម្ពុជាជាច្រើនដូចជា៖ ព្រះបរមរាជវាំង, ប្រាសាទអង្គរវត្ត, ផាប់ស្ទ្រីត (Pub Street), ឆ្នេរសមុទ្រខេត្តព្រះសីហនុ ព្រមទាំងបានបង្ហាញនូវម្ហូបអាហារបែបខ្មែរ, ផ្លែឈើ,របាំប្រពៃណី និងសម្លៀកបំពាក់ប្រពៃណីខ្មែរជាដើម។

វីដេអូនេះផ្សាយនៅក្នុង PAGE WECHAT ផ្លូវការរបស់ស្ថានទូតចិននៅកម្ពុជា និង ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់អ្នកលេងបណ្តាញ WECHAT ជាពិសេសជនជាតិចិន ហើយមានជនជាតិចិនជាច្រើនបានចែករំលែកវីដេអូនេះ ក្នុងបណ្តាញសង្គម ហើយមានជនជាតិចិនខ្លះបានបញ្ចេញមតិថា គេនឹងមកលេងកម្ពុជាក្នុងពេលឆាប់ៗនេះ

គួរបញ្ជាក់ថា បច្ចុប្បន្នទំនាក់ទំនងរវាងកម្ពុជា-ចិនកំពុងឈរដល់កម្រិតកំពូលមិនធ្លាប់មាន ហើយទំនាក់ទំនងនេះ បានអនុញ្ញាតឱ្យប្រជាជននៃប្រទេសទាំងពីរងាយស្រួលវិនិយោគ និងទេសចរណ៍។ ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរចិនពី៨០ម៉ឺន-១លាននាក់ កើនខ្ពស់ជាងឆ្នាំ២០២២កន្លងទៅ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង