សៀមរាប៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បានរៀបចំជាគម្រោងផែនការសាងសង់ប៉ុស្តិ៍សម្រាប់នគរបាលកាពារបេតិកភណ្ឌតំបន់អង្គរ ចំនួន ១៥ប៉ុស្តិ៍ ដេីម្បីសម្រួលដល់ការបម្រេីការងាររបស់កងកម្លាំងនគរបាលការពារបេតិកភណ្ឌ ឱ្យមានអគារស្នាក់នៅ និងជាពិសេសការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកបំពេញទស្សនកិច្ច ឬធ្វេីទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌប្រវត្តិសាស្រ្តកម្ពុជា។
បើតាមគម្រោងផែនការ ប៉ុស្តិ៍សម្រាប់នគរបាលការពារបេតិកភណ្ឌដែលគ្រោងសាងសង់មានចំនួន ១៥ប៉ុស្តិ៍ រួមមានប៉ុស្តិ៍ធំចំនួន០៥ ទំហំ ១២x១២មែត្រ រោងយាម ចំនួន១០ ទំហំ ៦x១២មែត្រ។ ប៉ុស្តិ៍ទីមួយ ដែលត្រៀមសាងសង់ជាគំរូមុនគេ មានទីតាំងនៅមុខក្លោងទ្វារទន្លេអ៊ុំ។
ការសាងសង់ប៉ុស្តិ៍សម្រាប់នគរបាលកាពារបេតិកភណ្ឌតំបន់អង្គរនេះ គឺដេីម្បីសម្រួលដល់ការបម្រេីការងាររបស់កងកម្លាំងនគរបាលការពារបេតិកភណ្ឌ ឱ្យមានអគារស្នាក់នៅ និងទីកន្លែងបម្រេីការងារសមរម្យ សម្រាប់បំពេញភារកិច្ចប្រចាំថ្ងៃ ការពារសារពេីបតិកភណ្ឌ សម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រជាតិ ក៍ដូចជាការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកបំពេញទស្សនកិច្ច ឬធ្វេីទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌប្រវត្តិសាស្រ្តនេះផងដែរ។