Cctimesw1140xh150cm copy

រដ្ឋសម្រេចមិនយក«ពន្ធ»លើប្រាក់​ចំណូលគ្រឹះស្ថាន​សិក្សារដ្ឋ និងឯកជនពីឆ្នាំ២០២៤-២០២៨

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ការអនុគ្រោះ​ដល់​គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ឱ្យរួចផុតពីការបង់ពន្ធ​លើ​ប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល ពន្ធអប្បបរមា អាករលើតម្លៃបន្ថែម និងពន្ធកាត់​ទុក​លើសេវា ការប្រាក់ និងភាគលាភ ចាប់ពីឆ្នាំ២០២៤ រហូតដល់​ដំណាច់​ឆ្នាំ២០២៨។នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រី។

ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាពេលនេះ ធ្វើឡើងតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន តបនឹងសំណើរបស់សមាគម គ្រឹះស្ថាន​ឧត្តម​សិក្សាក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ។

តែយ៉ាងណាក៏ដោយ បើទោះបីផ្ដល់ការ​អនុ​គ្រោះដូចករណីខាងលើ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទូទាំងប្រទេស ត្រូវបង់​ពន្ធ​លើប្រាក់បៀវត្ស ពន្ធកាត់ទុកលើការជួលទីតាំងពន្ធអចលនទ្រព្យ និង ពន្ធប៉ាតង។

បើតាមសេចក្តីសម្រេចនោះ បានបញ្ជាក់បន្ថែមថា ក្នុង​ករណីខកខាន ឬយឺតយ៉ាវបំពេញកាតព្វកិច្ចសារពើពន្ធនានា គ្រឹះស្ថានសិក្សា​ត្រូវ​ទទួល​រងនូវទោសទណ្ឌនានា រួមមាន ប្រាក់ពិន័យ និងការប្រាក់ តាមបទប្បញ្ញត្តិស្ដី​ពន្ធ​ដារជាធរមាន។បន្ថែមពីនេះ គ្រឹះស្ថានសិក្សាត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារ នៅរដ្ឋបាល​សារ​ពើ​ពន្ធ កត់ត្រា និងកាន់កាប់បញ្ជិកាគណនេយ្យឱ្យបានត្រឹមត្រូវ ព្រមទាំងដាក់លិខិត​ប្រកាស​ពន្ធប្រចាំខែ និងពន្ធប្រចាំឆ្នាំតាមច្បាប់ជាធរមាន។

តាមរបាយការណ៍របស់ក្រសួងអប់រំ បានឲ្យដឹងថា គិតត្រឹម​ឆ្នាំ២០២២ គ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេសមានចំនួន១៣០ ក្នុងនោះ​គ្រឹះ​ស្ថានឧត្តមសិក្សារដ្ឋ៤៨ និងឯកជន៨២។ សាលាមត្តេយ្យសិក្សា និង សាលារៀន​ចំណេះ​ទូទៅទាំងសាធារណៈ និងឯកជនមានចំនួនសរុប ១៨,៤៣០កន្លែង។ ក្នុង​នោះ​មត្តេយ្យ​សិក្សាសហគមន៍ ៣,០៨៣កន្លែង, សាលារៀនសាធារណៈ ១៣,៦៨១កន្លែង និងសាលារៀនឯកជន ១,៦៦៦កន្លែង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង