Smart saver cctime web bannertif

កម្ពុជាឈ្នះមេដាយ ៤គ្រឿងបន្ថែមទៀត ក្នុងការប្រកួតជើងឯកអាស៊ី Ju-Jitsu នៅថៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កីឡាករ កីឡាការនីជម្រើសជាតិកម្ពុជា នាថ្ងៃទី ២៨ ខែ កុម្ភៈ ដណ្ដើមបានមេដាយចំនួន ០៤គ្រឿងបន្ថែមទៀត ក្នុងនោះមេដាយប្រាក់ ០២គ្រឿង និងមេដាយសំរិទ្ធ ០២គ្រឿង នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៧ ឆ្នាំ២០២៣ នៅប្រទេសថៃ ខណៈកាលពីថ្ងៃទី២៧កុម្ភៈ កម្ពុជាដណ្តើមបានមេដាយចំនួន ៣គ្រឿង។

កីឡាករជម្រើសជាតិកម្ពុជា ដែលដណ្ដើមបានមេដាយប្រាក់ក្នុងការប្រកួតជើងឯកអាស៊ីជឺជីតស៊ូ នៅប្រទេសថៃ រួមមានលោក ទូច ពីរកក្ដដា និងលោក គង់ម៉ូណា មិថុរ៉ា និងកញ្ញា ហេង ស៊ីវហ៊ាង និងកីឡាករ គង់ម៉ូណា មិថុរ៉ា ក្នុងកម្មវិធី Duo MIXED។ សម្រាប់ម្ចាស់មេដាយសំរិទ្ធ លោក សរ សុផានុត និងកញ្ញា ទឹន សុវណ្ណលីនណា ក្នុងកម្មវិធីDuo MIXED និងកញ្ញា ហេង ស៊ីវហ៊ាង និងកញ្ញា ទឹន សុវណ្ណលីនណា ក្នុងកម្មវិធី Duo FEMALE ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៧ ខែ កុម្ភៈ កីឡាករជម្រើសជាតិកម្ពុជាដណ្ដើមបានមេដាយ ៣គ្រឿង និងបានពានប្រាក់១គ្រឿង (ចំណាត់ថ្នាក់លេខ ២ក្នុងកម្មវិធី Duo Show)។ គិតមកដល់ពេលនេះ កម្ពុជាដណ្តើមបានមេដាយសរុបចំនួន៧គ្រឿង ក្នុងនោះ មេដាយប្រាក់ ៤គ្រឿង មេដាយសំរិទ្ធ ៣គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីលើកទី៧ ឆ្នាំ២០២៣ នៅប្រទេសថៃ៕




Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង